ព័ត៌មានជាតិ
បង្ក្រាបមុខសញ្ញាប្លន់ព្រះសង្ឃតាមវត្តក្នុងស្រុកមង្គលបូរី ដកហូតកាំភ្លើងបាញ់គ្រាប់កង់១ដើម
ជនសង្ស័យជាមុខសញ្ញាដើរគំរាមភ្ជង់ប្លន់ព្រះសង្ឃតាមវត្តអារាមចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកទូរស័ព្ទ និងកុំព្យូទ័រពីព្រះសង្ឃតាមវត្តជាច្រើនគ្រឿងនៅទីតាំងផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកមង្គលបូរី។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពដើរភ្ជង់គំរាមប្លន់យកទូរស័ព្ទ និងកុំព្យូទ័រពីព្រះសង្ឃតាមវត្តអារាមនេះ គឺបានធ្វើសកម្មភាពនៅក្នុងទីតាំងវត្តចំនួន៣ផ្សេងគ្នា លើកទី១- នៅវេលាម៉ោង២០និង ២០នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមជនសង្ស័យបានប្លន់យកទូរស័ព្ទចំនួន០១គ្រឿង និងកុំព្យូ ទ័រយួរដៃមួយគ្រឿង នៅក្នុងកុដិព្រះសង្ឃ វត្តកោះកែវ ភូមិកោះកែវ ។ លើកទី២- នៅវេលាម៉ោង២២និង០៥ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានប្លន់យកទូរស័ព្ទចំនួន០៣គ្រឿងក្នុងកុដិព្រះសង្ឃ វត្តបឹងត្រាវ ភូមិ បត់ត្រង់ធំលិច ។ និងលើកទី៣- នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានប្លន់យក ទូរស័ព្ទចំនួន០២គ្រឿង ក្នុងកុដិព្រះសង្ឃ វត្តរោងគោ ភូមិរោងគោដើម ។
តាមការសួរចម្លើយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ក្រុមខ្លួនពិតជាបានប្រព្រឹត្តិ្តអំពើ ប្លន់យកទូរស័ព្ទពិតប្រាកដមែន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះទី១. ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង។ ទី២. ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវិល ខេត្តបាត់ដំបង ។ ទី៣. ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ខេត្តបាត់ដំបង ។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូត ទូរស័ព្ទ០៣គ្រឿង អាយផេត០១គ្រឿង កាំភ្លើងខ្លី បាញ់គ្រាប់កង់០១ដើម កាំបិតសាំម៉ូរ៉ៃ០១ដើម ថ្នាំញៀនចំនួន០៩ កូនថង់ ( ម៉ាទឹកកក ) កូនថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ