ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន បង្ហាញនូវសុន្ទរកថាគន្លឹះ ក្នុងពិធីបិទវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តីសន្តិភាព និងសន្តិសុខ
នៅចំពោះមុខឥស្សរជនសំខាន់ៗនៃទ្វីប អឺរ៉ុប និងទ្វីបអាស៊ី តាមរយៈប្រព័ន្ធហ្ស៊ូម កាលពីរល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជា បានប្រែក្លាយពីប្រទេសធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ ទៅជាប្រទេសមួយដែលកំពុងធ្វើសមាហរណកម្មខ្លួន យ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក និងបានបញ្ជូនកងកម្លាំងសន្តិភាពរបស់ខ្លួនជាស្រ្តី និងបុរសទៅចូលរួមក្នុងការរក្សាសន្តិភាពនៅប្រទេសជាច្រើន ក្នុងក្របខណ្ឌប្រតិបត្តិការ នៃអង្គការសហប្រជាជាតិ ទោះបីក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ ក៏កងកម្លាំងនារីកម្ពុជា នៅតែបំពេញ បេសកកម្មរបស់ខ្លួន ដូចជាការបោសសំអាតមីន ប្រកបដោយ វិន័យនិងស្មារតីទទួលខុសត្រូវខ្ពស់។
លោកជំទាវ ម៉ែន សំអន បន្តថា វេទិកាស្រ្តីជាប្រវត្តិសាស្រ្តនេះ គឺបានឆ្លើយតបតាមការរំពឹងទុករបស់យើង ព្រោះបើពិនិត្យលើសាវតា នៃកិច្ចប្រជុំកំពូលនៃទ្វីបទាំងពីរ ចាប់តាំងពីឆ្នាំ១៩៩៦មក នៅមិនទាន់មានព្រឹត្តិការណ៍អមផ្លូវការណាមួយ ដែលពាក់ព័ន្ធនឹងបញ្ហារបស់ស្រ្តីនោះទេ។
ការថ្លែងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលនេះ បានធ្វើឡើងក្នុងគ្រាដែលលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវេទិកា អាស៊ី-អឺរ៉ុប ស្តីពី ស្រ្តីសន្តិភាព និងសន្តិសុខ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃកន្លងទៅ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តថា៖កម្ពុជាធ្លាប់មានបទពិសោធន៍ និងមេរៀនដ៏ជូរចត់ នៃភ្លើងសង្គ្រាម អស់ជាច្រើនទសវត្សរ៍ ដែលប្រការនេះ បានធ្វើឱ្យប្រជាជនកម្ពុជា យល់ច្បាស់ពីតម្លៃ នៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ចាប់តាំងពីថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ការបញ្ចប់សង្គ្រាម នៅលើទឹកដីមាតុភូមិកម្ពុជា ក្រោមការអនុវត្តនូវ “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមក នូវសុខសន្តិភាព ពេញលេញ និងការឯកភាពជាតិទាំងស្រុង ពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានខិតខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ និងទទួលបានការរីកចម្រើន លើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក “មានសន្តិភាព មានការអភិវឌ្ឍ” ។ ជាពិសេស នៅក្នុងដំណាក់កាលដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ តារមយៈ វិធានការណ៍ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺនេះផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ រាជារដ្ឋាភិបាលក៏បានស្វែងរកវ៉ាក់សាំង ដើម្បីចាក់ ជូនដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដែលគិតមកដល់ពេលនេះ បានប្រមាណជាង ១៣លាន៥សែននាក់ ស្មើរនឹង ៨៥% នៅលើចំនួន ប្រជាពលរដ្ឋ ១៦លាននាក់ ។ ការចាក់វ៉ាក់សាំងនេះក៏បានផ្តោតជាសំខាន់ លើស្ត្រី និងកុមារ ដើម្បីឈានដល់ការបើកឲ្យដំណើរការនូវសាលារៀន និងដាក់ឲ្យដំណើរការប្រទេសជាប្រក្រតីឡើងវិញផងដែរ ។
នៅក្នុងសុន្ទរកថាគន្លឹះនេះដែរ លោកជំទាវ ម៉ែន សំអន ក៏បានបញ្ជាក់ពី សិទ្ធិ ឋានៈ តួនាទី ឱកាស និងការចូលរួមរបស់ស្រ្តី ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដើម្បីធានាបានកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សង្គម។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” និងបានដាក់ចេញនូវគោលនយោបាយ ផែនការ សកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី ។ ស្រ្តីកម្ពុជា តែងទទួលបាន កាលានុវត្តភាព ចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ទាំងផ្នែកវិស័យ សាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ-អន្តរជាតិ និង ត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗ ដោយស្មើភាព និង គ្មាន ការរើសអើង។ ទន្ទឹមនេះ ស្ត្រីមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការសិក្សាអប់រំ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ការទទួលបានសេវាសុខភាពបឋម សុខភាពបន្តពូជ សុខភាព មាតា និងទារក ឤហារូបត្ថម្ភ ការកាត់បន្ថយ និងទប់ស្កាត់ជំងឺឆ្លង ការទទួលបានជំនួយផ្នែកច្បាប់ដោយ ឥតគិតថ្លៃ សម្រាប់ស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះ ដោយអំពើហិង្សាគ្រប់ទម្រង់ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ និងគណៈមេធាវី ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ