ព័ត៌មានជាតិ
ពលករខ្មែរ៥៨នាក់ ត្រូវកម្លាំងចម្រុះការពារព្រំដែន ឃាត់ខ្លួនក្នុងនោះរកឃើញមេខ្យល់ម្នាក់
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឲ្យដឹងថា ការឃាត់ខ្លួន ពលករ៥៨នាក់ ដែលមានបំណងលួចឆ្លងដែនខុសច្បាប់នោះធ្វើឡើង កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅថ្មីៗនេះ នៅក្នុងភូមិសាស្ត្រឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកបញ្ជាក់បន្តថា ការទប់ស្កាត់ពលករខុសច្បាប់ខាងលើនេះ នូវខណៈដែលកម្លាំងការពារព្រំដែនលេខ៨១៩ បានសហការជាមួយកងកម្លាំងកងពលលពលតូចថ្មើរជើងលេខ៥៣កម្លាំងវរៈលេខ៥០៤ ដែលឈរជើងនៅក្នុងភូមិសាស្ត្រឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃផងដែរ។ បានចុះប្រតិបត្តិការត្រួតពិនិត្យតាមបន្ទាត់ព្រំដែន ហើយប្រទះឃើញក្រុមពលករទាំងនោះ ក៏ធ្វើការឃាត់ខ្លួនត្រង់ចំណុចភូមិសាស្ត្រខាងលើជាប់ព្រំប្រទល់គ្នា បានបង្ក្រាបទប់ស្កាត់បានទាន់ពេលទៅលើប្រជាពលរដ្ឋជាពលករ ដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់បានចំនួន៥៨នាក់ ក្នុងនោះមានស្រី្តចំនួន២០នាក់ និងកុមារចំនួន០៥នាក់ផងដែរ។


ក្នុងចំណោមពលករខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលជាអ្នកនាំពួកគាត់ទាំងអស់គ្នា ឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃដែលពេលនេះ នគរបាលវរៈព្រំដែនបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់រួចរាល់ហើយ៕


អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



