ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ សរសើរក្រុមចាក់វ៉ាក់សាំង ដែលបានអនុវត្តភារកិច្ចបានល្អ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានអនុវត្តភារកិច្ចចាក់ជួនប្រជាពលរដ្ឋនៅតាមគោលដៅ ដែលបានកំណត់ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ហើយត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ “៣កុំ ៣ការពារ” ឲ្យបានល្អ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។ សូមបន្តយកចិត្តទុកដាក់អនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីបង្កើតឲ្យមាន “ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ” យកឈ្នះសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ”។

សូមបញ្ជាក់ថា ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឡើងតាមហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ និងបន្ទាប់ពីក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាប់ផ្តើមអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ “ដូសជំរុញ” ។


យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលទទួលកាលពីយប់មិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦២២,៩៧៧នាក់។ ក្នុងរួមមាន ទី១, ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៥៨,៤៤៩នាក់ ទី២, ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៧៨,១២៥នាក់ ទី៣, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៨៦,៤០៣នាក់ នេះបើ៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


