ព័ត៌មានជាតិ
ជំរុញគណៈកម្មាធិការជាតិ និងរាជធានី ខេត្ត ត្រូវរួមគ្នាជាកម្លាំងមួយក្នុងការដោះស្រាយជនអនាថា
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថាបានលើកឡើងដើម្បីជំរុញឲ្យណៈកម្មាធិកាជាតិ និងអនុគណៈកម្មាធិការរាជធានីខេត្ត ត្រូវរួមគ្នាជាកម្លាំងរួមមួយក្នុងការដោះស្រាយ តាមរយៈការរៀបចំនូវផែនការដោះស្រាយមួយស្របតាមស្ថានភាពនៃការកត្តាភូមិសាស្រ្តនីមួយៗកាន់តែឆាប់កាន់តែល្អ។
លោករដ្ឋមន្ត្រីលើកឡើងបែបនេះនាថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសក រាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដែលគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថាបានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការជាតិដោះស្រាយប ញ្ហាជនអនាថា និងទិសដៅអនុវត្តបន្ត និងប្រកាសដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការសៀវភៅគោលការណ៍ណែនាំស្តីពីការជួយជនអានាថាតាមប្រព័ន្ធ Zoom។លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថាបានបញ្ចាក់ថា នេះជាទិដ្ឋភាពរួម ដើម្បីជាការដោះស្រាយបញ្ហាប្រឈម និងការគិតគូរពីតម្រូវការស្របតាមស្ថានភាពរបស់ជនអនាថានោះ ក្រសួងក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាច្រើនសម្រា ប់ អនុវត្តក្នុងក្របខណ្ឌការងាររបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនា ថា (គ.ជ.អ.) និងអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា(អ.គ.អ.) រាជធានីខេត្ត ។ កិច្ចការនេះត្រូវធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តមុខងាររបស់មន្ត្រី ជាប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ដោយភាពប្រាកដនិយម និងស្របតាមនិយាម ជាតិ អន្តរជាតិ ពិសេសជំរុញដល់ការផ្ទេរមុខងារមន្ត្រីជាប្រតិបត្តិករថ្នាក់ក្រោមជាតិ ឱ្យអនុវត្តសកម្មភាពទាំងនេះឱ្យបានដោយរលូន និងប្រកប ដោ យស័ក្តិ សិ ទ្ធភាពតាមខ្លឹមសារជាសារវ័ន្ត ។
លោករដ្ឋមន្ត្រីបន្ថែមថា គោលបំណងនៃកិច្ចប្រជុំក្នុងថ្ងៃនេះ ជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអ នាថាលើកទី១ ផងគឺការប្រកាសផ្សព្វផ្សាយពីការដាក់ឲ្យដំណើ រការសៀវភៅ គោលការណ៍ណែនាំ សម្រាប់ជួយជនអនាផង និងការពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចស ហ ប្រតិបត្តិការរវាងអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា រាជ ធានី ខេត្ត និងខេត្ត ផងដែរ ។
ជនអនាថាជាជនងាយរងគ្រោះមួយប្រភេទ ដែលរស់នៅគ្មាន ទីពឹង តែលតោល និងមិនមានជម្រកពិតប្រាកដ ដែលកត្តានេះវាជាបញ្ហាប្រឈមមួយធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងសង្គម បង្កឱ្យមានគ្រោះថ្នាក់បាត់បង់អាយុជីវិ ត សេចក្តីថ្លៃថ្នូរបុគ្គល គ្រួសារ និងសង្គមជាតិជាដើម ដែលត ម្រូវឲ្យមាននូវយន្តការមួយច្បាស់លាស់ និងប្រាកដនិយមមួ យក្នុងការគ្រប់គ្រង ការដោះស្រាយ និងការផ្តល់នូវយន្តការមួយច្បាស់លាស់ស្រាប់ការឆ្លើយតបទាំងការផ្តល់សេវា និងការគាំទ្រផ្សេងៗ។
ផ្អែកតាមកត្តាសត្យានុម័តនេះហើយដែលតម្រូវឲ្យទាំងគណៈកម្មាធិកាជាតិ និងអនុគណៈកម្មាធិការរាជធានីខេត្ត ត្រូវរួមគ្នាជាកម្លាំងរួមមួយក្នុងការដោះស្រាយ តាមរយៈការរៀបចំនូវផែនការដោះស្រាយមួយស្របតាមស្ថានភាពនៃការកត្តាភូមិសាស្រ្តនីមួយៗ៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ