Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ ម៉ែន សំអន រួមគ្នា​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ​របស់​រដ្ឋាភិបាល ៣​កុំ ៣​ការពារ ដើម្បី​ឈានដល់​ការបើក​ប្រទេស​ឡើងវិញ

បានផុស

នៅ

កណ្តាល ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា យើង​បន្ត​រួមគ្នា​អនុវត្ត​ឲ្យ​បាន​នូវ​វិធានការ​របស់​រដ្ឋាភិបាល ៣​កុំ ៣​ការពារ ដើម្បី​ឈានដល់​ការបើក​ប្រទេស​ឡើងវិញ​ឆាប់ៗ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈពេល​ផ្តួចផ្តើម​ជា​គំនិត​ជាមួយ លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង​មន្ត្រីរាជការ​អញ្ជើញ​ចូល​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ជូន​ដល់​ប្រទេសជាតិ នៅ​វត្ត​វិហារ​សំណរ ស្ថិត​ក្នុងភូមិ វិហារ​ហ្លួង ឃុំ វិហារ ហ្លួង ស្រុក ពញាឮ ខេត្ត កណ្ដាល នា​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​មានប្រសាសន៍ថា ដោយ​អនុវត្តតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា យើង​សង្កេតឃើញថា ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុងការ​គោរព​តាម​វិធានការ​របស់​រដ្ឋាភិបាល ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ដែល​ទើបបាន​បញ្ជ​ប់​ទៅ​កាលពី​សប្តាហ៍​មុននេះ បានធ្វើ​ឲ្យ​ចំនួន​អត្រា​ឆ្លង​ប្រចាំថ្ងៃ​បាន​ថយចុះ​ជា​លំដាប់ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាង ១៣​លាន​៦​សែន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ផងដែរ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចូលរួម គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍ រក្សា​គម្លាត សង្គម រក្សា​អនាម័យ​ឲ្យ​បានល្អ រួមជាមួយ​នឹង​វិធាន​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ​៣​កុំ ដើម្បី​ចូលរួម​នូវ​ការ​កាត់ផ្តាច់​នូវ​ការ​ចម្លងជំងឺ​កូវ​ដ ១៩ ដើម្បី​ឈានដល់​ការបើក​ប្រទេស​ឡើងវិញ។

ឆ្លៀត​ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃ​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា ជាពិសេស សូម​ឲ្យ​ប្រទេសជាតិ​រួច​ចាក​ផុតពី​ជំងឺ​ឧបទ្រពចង្រៃ ជៀស​ផុតពី​គ្រោះរាំងស្ងួត ជៀស​ផុតពី​ទឹកជំនន់ និង​នាំ​មកវិញ​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម