ជប៉ុន​ចុះ​កិច្ចព្រមព្រៀងបង្កើន​​លទ្ធភាព ផ្គត់ផ្គង់ទឹកស្អាត​ គ្របដណ្តប់​ទូទាំង​ក្រុង​សៀមរាប
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជប៉ុន​ចុះ​កិច្ចព្រមព្រៀងបង្កើន​​លទ្ធភាព ផ្គត់ផ្គង់ទឹកស្អាត​ គ្របដណ្តប់​ទូទាំង​ក្រុង​សៀមរាប

បានផុស

នៅ

នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការនៃ ប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA Cambodia Office) បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប (Siem Reap Water Supply Expansion Project – II) ក្នុងទឹកប្រាក់ចំនួន ៦ ៣៣៦ លានយ៉េនជប៉ុន (ប្រមាណ ៥៨ លានដុល្លារអាមេរិក​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦០ ០០០ ម៣ ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះមានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក, សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនឹងដើរ តួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋទូទាំងក្រុងសៀមរាបទាំងមូល។

កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជាឯកសារគតិយុត្តិមួយ ទៀត បន្ទាប់ពីលិខិតប្ដូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២១ កន្លងទៅ រវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សមិទ្ធិផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាល កម្ពុជាឱ្យសម្រេច “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ” លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្រដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជាក្នុងការពង្រីក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹង មុំទី ១ នៃចតុកោណទី ៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services