Connect with us

ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា៖ សាលាឯកជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារ SOPដើម្បីការបើកសាលា​ឡើងវិញដោយរលូន​

បានផុស

នៅ

លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បានធ្វើ​ការណែ​នាំ​ឱ្យ​វិស័យ​អប់រំ​ផ្នែក​ឯកជន​ទាំងអស់ ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ SOP​​និង​វិធានការ​៣​ការពារ​និង​៣​កុំ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការបើក​សាលា​ឡើងវិញ​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង វ៉ាន់ដា​ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​២២ ខែ​តុលា​នេះ​ថា​« ទាក់ទិន​នឹង​ការបើក​សាលា​រៀន​ឡើងវិញ នៅ​ខែវិច្ឆិកា​ខាងមុខ​នេះដែរ ​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​យើង​រីករាយ ​និង​ស្វាគមន៍​ជានិច្ច​និង​សូម​អរគុណ​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​រដ្ឋមន្ត្រី​អប់រំ​ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ផងដែរ​ដែល​បានធ្វើឱ្យ​ដំណើរ​ការបើក​សាលារៀន​គ្រប់​កម្រិត​ឡើងវិញ​នាពេល​ខាងមុខនេះ​»​។​

លោក​បាន​បន្តថា​« ការបើក​ឡើងវិញ​នេះ​មិនមែន​បើក​ដូច​មុន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នោះទេ ​គឺ​បើក​ក្នុង​ន័យ​មួយ​រៀន​រស់នៅ​ជាមួយ​កូ​វីដ​១៩ ​ទោះបីជា​បិទ​ក៏​នៅតែ​ឆ្លង​ ទោះបី​បើក​ក៏​នៅមាន​អ្នក​ឆ្លង ​សំខាន់​យើង​ត្រូវ​រៀន​រស់នៅ​ជាមួយ​កូ​វីដ​ដោយសារ​យើង​បាន​ចាក់​វ៉ាក់សាំង​បាន​២​ដូ​ស​រួចហើយ​ទាំង​ក្មេង​ទាំងចាស់​។​ហើយ​នៅក្នុង​សាលា​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ SOP​ឱ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត​»​។​

ក្នុងនាម​ប្រធាន​ផ្នែក​អប់រំ​ក្រុមការងារ​ទី​១១ លោក​ ហេង វ៉ាន់ដា បាន​ក្រើនរំលឹក​ដល់​វិស័យ​អប់រំ​ផ្នែក​ឯកជន​ទាំងអស់​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ SOP​និង​វិធានការ​៣​ការពារ​និង​៣​កុំ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរ​ការបើក​សាលា​ឡើងវិញ​ខាងមុខនេះ​ប្រព្រឹត្តិ​ទៅដោយ​ភាពរលូន​ជាមួយនឹង​ការរៀន​រស់នៅ​ជាមួយ​កូ​វីដ​។​

ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​បើក​ដំណើរ​ការសិក្សា​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​គ្រប់​កម្រិត​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០២១​ខាងមុខនេះ​។​

លោក ហង់ជួន​ ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន បានឱ្យដឹងថា ​ការបើក​ដំណើរការ​សាលា​រៀន​ឡើងវិញ​គ្រប់​កម្រិត​នេះ​បន្ទាប់ពី​មានការ​វាយតម្លៃ​លើ​ដំណើរការ​បង្រៀន​និង​រៀន​តាម​បណ្តុះ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ក្នុងភូមិ​សាស្ត្រ​ដែលមាន​ហានិភ័យ​ទាប​ប្រមាណ ៣០ ភាគរយ​ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន​ពិសេស​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​ក្នុង​រយៈពេល​៧​ថ្ងៃមុន​បុណ្យ ភ្ជុំបិណ្ឌ និង​រយៈពេល​៧​ថ្ងៃ ក្រោយ​ថ្ងៃ​ភ្ជុំបិណ្ឌ​ការឆ្លង​រាល ដាល​បានល្អ​ប្រសើរ មាន​ចំនួន​តិចតួច និង​អាច​គ្រប់គ្រង​បាន​។ ម្យ៉ាងវិញទៀត​មាតាបិតា​អ្នកអាណាព្យាបាល​គ្រូបង្រៀន​និង​សិ​ស្និ​ស្សិត​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្នុង​អត្រា​ខ្ពស់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម