Connect with us

ព័ត៌មានជាតិ

អ្នករស់នៅក្នុង បុរីពិភពថ្មី កំបូល កំពុងមានការព្រួយបារម្ភពីការបាត់បង់សម្ភារៈ ខណៈបង់ថ្លៃសេវាសន្តិសុខរាល់ខែ តែមិនទទួលខុសត្រូវ

បានផុស

នៅ

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង ​បុរី​ពិភពថ្មី​ កំបូល​៣ចាស់ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កំពុងមាន​ការព្រួយបារម្ភ​ពី​សុ​វត្តិភាព​ និង​ទ្រព្យសម្បត្តិ​ ខណៈ​បង់ថ្លៃ​សេវាកម្ម​យាមកាម​រាល់​ខែ​ តែ​បែ​ជា​ពេល​បាត់បង់​ទ្រព្យសម្បត្តិ​ខាង​សន្តិសុខ​មិន​ទទួលខុសត្រូវ​ទាំងស្រុង​។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ សុខគា ហៅ​សិទ្ធី បាន​លើ​កឡើង​ថា ​កាលពី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ នៅផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​១២M ស្ថិតក្នុង​បុរី​ពិភពថ្មី​៣​ចាស់ មាន​ជនសង្ស័យ​មក​ធ្វើ​សម្មភាព​ឆ្កឹះ​កញ្ចក់​រថយន្ដ​បានសម្រេច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា នៅក្នុង​បុរី​មាន​ការទទួល​មើ​ល​ថែ​ និងមាន​សេវា​បង់​ដល់​សន្តិសុខ​ជាប្រចាំ​ខែ ​ក្នុង​មួយខែ​៤០០០០រៀល ​ក្នុ​ង​មួយ​ផ្ទះ​។ លោកបានផ្តាំ​ដល់​បងប្អូន​ដែល​រស់នៅក្នុង​បុរី​ពិភពថ្មី​ទាំងអស់ ​សូម​ប្រុងប្រយ័ត្ន​ កុំ​ជឿ​រលើសេ​វ៉ា​សន្តិសុខ​ពេក​។ ទ្រព្យសម្បត្តិយើ​ង​ត្រូវការពារ​ដោយ​ខ្លួន​យើង​។ ចំពោះ​សេវា​សន្តិសុខ​វិញ​ តើ​បងប្អូន​គិត​យ៉ាងណាដែរ ចំពោះ​ខ្ញុំ​វិញ​សេវាគឺ​សូន្យ​។

ជុំវិញ​ករណី​ខាង​លើនេះ​ លោក​បាន​ធ្វើការសម្របសម្រួល​ជាមួយ​ខាង​សន្តិសុខ​ដើ​ម្បី​ឱ្យភាគី​ខាង​សន្តិសុខ​ទទួលខុសត្រូវ​ទាំងស្រុង​ តែ​បែរជា​ភាគី​ខាង​សន្តិសុខ​មិន​ព្រម ​ដោយ​សម្រួល​ត្រឹម​៥០​ភាគរយ​នៃ​ការបាត់​បង់​ និង​សុខចិត្ត​ឱ្យ​កាត់​ប្តូរ​ជា​ការបង់​ប្រចាំខែ​វិញ​។

លោក​បញ្ជាក់ថា នៅផ្ទះ​របស់គាត់​ការបាត់បង់​ទ្រព្យសម្បត្តិ​ គឺជា​លើ​ក​ទី​២​មក​ហើយ ទើ​ប​ធ្វើ​ឱ្យ​លោក​អស់​​ទំនុកចិត្ត​លើសន្តិសុខ​បុរី​ខាង​លើ៕

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម