Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការចែងឲ្យថ្នាក់ដឹកនាំកំពូលជាតិ មានសញ្ជាតិខ្មែរតែមួយ មានគោលដៅតែមួយគត់ គឺការដាក់​​ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភាមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការចែងក្នុងរដ្ឋធម្មនុញ្ញឲ្យបានច្បាស់ ដោយតម្រូវឲ្យតួនាទីកំពូលទាំង ៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ គឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរ​ ដោយឥតលក្ខខណ្ឌ។ ការលើកឡើងនេះ គ្រាដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ក្នុងសំឡេង ១១១ លើ១១១ សំឡេង។ ខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះ គឺដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់​ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ដែលរួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា,​ នាយករដ្ឋមន្ត្រី, និងប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែតុលានេះ​ថា ព្រះរាជាណាចក្រកម្ពុជា ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សូមអរគុណសន្តិភាព!។

១)​ មាសសុទ្ធមិនខ្លាចភ្លើង

➢ ជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្ត និងការដាក់ចិត្តមួយ ថ្លើមមួយ មិនមានរារែកណាមួយ ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។ មិនថា កន្លងមក​ បច្ចុប្បន្ន និងតទៅអនាគត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រកាន់នយោបាយការបរទេស ឯករាជ្យ សន្តិសហវិជ្ជមាន ដែលអាចនិយាយមួយបែបទៀតថា ជាកិច្ចសហប្រតិបត្តិការផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងផ្អែកទៅលើនយោបាយ ឈ្នះ ឈ្នះ សម្រាប់ប្រទេស និងប្រជាជនរៀងៗខ្លួន។

២) គួររំលឹកដែរថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

➢ ជាពិសេសនៅក្នុងដំណាក់កាលដែលលំបាកបំផុតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានតែ

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា របស់គណបក្សប្រជាជនទេ ដែលបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេស និងប្រជាជន ហើយបានបន្តដឹកនាំដោយមានការចូលរួមពីឥស្សរជនទាំងក្នុង និងក្រៅប្រទេស ដែលមានឆន្ទៈចូលរួមអភិវឌ្ឍប្រទេសជាតិពិតប្រាកដ។ គណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិជាចម្បងនៅគ្រប់

កាលៈទេសៈ ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានឧត្ដមគតិ និងសមត្ថភាព មកចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជន និងចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

៣) វិសោធនកម្មគឺដើម្បី «ផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»

➢ ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឲ្យបានច្បាស់ដោយតម្រូវឲ្យតួនាទីកំពូលទាំង ៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ គឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ ក្នុងនោះមិនឲ្យបរទេសមួយណាយកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤។

➢ ហេតុអ្វីទៅជាមានការមិនគាំទ្រ ហើយមានប្រតិកម្ម និងការអធិប្បាយផ្សេងៗជាបន្តបន្ទាប់ ហាក់បីដូចជាចង់ការពាររឿងអនុញ្ញាតឲ្យតួនាទីទាំង ៤ មានសញ្ជាតិលើសពីមួយ ដែលអាចឲ្យបរទេសជះឥទ្ធិពលមនោគមន៍វិជ្ជារបស់គេ មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

➢ តើពាក្យថា បម្រើប្រទេសជាតិដោយឥតលក្ខខណ្ឌនិយាយបាន តែធ្វើមិនបានឬយ៉ាងណា? តើមិនអាចលះបង់សញ្ជាតិផ្សេង ដើម្បីបម្រើប្រជាជនខ្លួនឯងដោយឥតលក្ខខណ្ឌឬយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម