Connect with us

ព័ត៌មានជាតិ

អតីតមន្ត្រីបក្សប្រឆាំង សរសើរលោក ឃួង ស្រេង និងលោក ស ថេត ដែលចូលខ្លួនទៅបង់ការផាកពិន័យ

បានផុស

នៅ

លោក មុត ចន្ថា អតីតមន្ត្រីគណបក្សប្រឆាំង បានសរសើរទង្វើទទួលខុសត្រូវចំពោះមុខច្បាប់ របស់​អភិបាល​រាជ​ធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាគំរូល្អមួយសម្រាប់ការអនុវត្តច្បាប់ដោយស្មើភាព។

ការលើកសរសើរនេះ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅបង់ការផាកពិន័យ ដោយសារតែបើកបរម៉ូតូ និងរួមដំណើរដោយមិនពាក់មួកសុវត្ថិភាព នៅពេលដែលលោកទាំងពីរ បានចុះពិនិត្យ និងដោះស្រាយបញ្ហាទឹកជំនន់ កាលពីថ្ងៃម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសរសើរនូវគំរូល្អរបស់លោកអភិបាលរាជធានីភ្នំពេញ និង​លោកស្នងកា​រនគរបាល​រាជធានីភ្នំពេញ ដែលបានចូលទៅបង់ការផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោកនេះ។ ក្នុងនោះដែរលោក មុត ចន្ថា ដែលជាអតីតមន្ត្រីនៃអតីតគណបក្សប្រឆាំង បានលើកសរសើរផងដែរ នូវទង្វើរបស់​លោក​ទាំងពីរខាងលើនេះ ដោយលោកថា «ទង្វើទទួលខុសត្រូវ នៅចំពោះមុខច្បាប់ គឺជាគំរូ!»។

លោក មុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃនេះថា ទោះបីមានមតិផ្សេងៗ គ្នា យ៉ាងណាក៏ដោយ។ ប៉ុន្តែទង្វើរបស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាល រាជធានីភ្នំពេញ បានចូលខ្លួនទទួលការពិន័យចំពោះការបំពានច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលពាក់ព័ន្ធនឹងការជិះម៉ូតញមិនពាក់មួកសុវត្ថិភាព គឺជាគំរូល្អមួយ សម្រាប់ការអនុវត្តច្បាប់ដោយស្មើភាព។

អតីតមន្ត្រីគណបក្សប្រឆាំង បានសរសេរបន្តថា «និងក៏អាចចាត់ទុកជាស្មារតី សម្រាប់ការក្រើនរំឭកដល់មន្រ្តីរាជការ និងពល-មន្រ្តីនគរបាលនៅក្រោមឱវាទ ចូលរួមអនុវត្តច្បាប់ និងទទួលខុសត្រូវចំពោះច្បាប់ផងដែរ»។ លោក​សរសើរចំពោះភាពជាគំរូដ៏ល្អ របស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាល រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម