ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអូស្ត្រាលី ឱ្យគាំទ្របន្ថែម ដល់ អាស៊ាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តអូស្ត្រាលីឱ្យគាំទ្របន្ថែម ដល់កិច្ចកសាងសហគមន៍ អាស៊ាន។ សម្ដេចតេជោ លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

បើតាមលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវសមិទ្ធិផលប្រកបដោយអត្ថន័យនានា ដែលសម្រេចបានក្រោម ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានទទួលស្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ អាចនឹងជួយបើកទំព័រថ្មីនៃភាពជាដៃគូ ព្រមទាំងអាចជួយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈ ការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០-២០២៤)។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនោះ បានគូសបញ្ជាក់អំពីការរៀបចំជាប្រវត្តិសាស្ត្រនូវកិច្ចប្រជុំកំពូលអាស៊ាន- អូស្ត្រាលី ប្រចាំឆ្នាំលើកទីមួយ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី។ សម្តេចតេជោ បានសាទរចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់អូស្ត្រាលី ក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់រស់ឡើងវិញ ជាពិសេសតាមរយៈការដាក់ចេញនូវភាពជាដៃគូសម្រាប់យុទ្ធសាស្ត្រស្តារឡើងវិញជាមួយអាស៊ាន ដែលជាដៃគូមួយដ៏សំខាន់។ សម្តេចតេជោ បានលើកទឹកចិត្តអូស្ត្រាលីឱ្យគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន និងសមាហរណកម្មក្នុងតំបន់ តាមរយៈផែនការមេស្តីពី ការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ រវាងអាស៊ាន និងអូស្រ្តាលី ដែលពោរពេញដោយអត្ថន័យសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាព។
កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) និងបានប្តេជ្ញាចិត្តដើម្បីធានាថា តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) នឹងនៅតែជាតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយដែលគ្រប់ជ្រុងជ្រោយបំផុត និងមានគុណភាពខ្ពស់។ កិច្ចប្រជុំបានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីកាច់ចង្កូតពាណិជ្ជកម្ម តំបន់ និងជំរុញការស្តារឡើងវិញ។

ថ្នាក់ដឹកនាំអាស៊ានបានសម្តែងនូវការកោតសរសើរដល់ការគាំទ្ររបស់អូស្ត្រាលី ចំពោះវិធានការ និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ រួមមាន ការផ្តល់មូលនិធិចំនួន ៥២៣,២ លានដុល្លារអូស្រ្តាលី សម្រាប់គំនិតផ្តួចផ្តើម ការទទួលបានវ៉ាក់សាំង និងសន្តិសុខសុខភាព។ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលី ក្នុងការផ្តល់ទឹកប្រាក់ជាង ១២០ លានដុល្លារអូស្ត្រាលី ដល់គំនិតផ្តួចផ្តើមនានានៅពេលអនាគតរបស់អាស៊ាន ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដែលបានប្រកាសដោយ ឯកឧត្តម ស្កុត ម៉ារីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


