ព័ត៌មានជាតិ
បញ្ជូនក្រុមសង្គ្រោះចំនួន ២បន្ថែម ខណៈជំនន់ស្ទឹងព្រែកត្នោត បន្តគំរាមកំហែង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះចំនួន២ បន្ថែមទៀត ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការ លិចលង់ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ និងកង សង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែលកងសង្គ្រោះលេខ ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌកំបូល នៅរាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។



សូមជម្រាបថា នៅចំពោះមុខស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានវាយលុកក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ គឺត្រូវបានប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ អាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចកំពុងតែតាមដានយកចិត្តទុកដាក់ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការត្រៀម ជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីទឹកជំនន់នៅតែបន្តគំរាមកំហែង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


