ព័ត៌មានជាតិ
នគរបាលខណ្ឌដង្កោ ទទួលបានអំណោយពីសប្បុរសជន
លោក ឡេង លឹមអ៊ាង និងលោកស្រី សេង សុធារ៉ា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បាននាំយកនូវអំណោយមានដូចជា អង្ករ ទឹកបរិសុទ្ធ មី ម៉ាស់ អាល់កុល ភេសជ្ជៈផ្សេងៗ រួមនឹងថវិកាមួយចំនួនទៀតប្រគល់ជូនកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងផ្គត់ផ្គង់ដល់កងកម្លាំងដែលកំពុងចុះជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំនូវគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោតហូរជន់លិចភូមិជាច្រើននៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានសម្តែងនូវក្តីរីករាយបំផុតចំពោះ សប្បុរសជននានា ដែលតែងតែបានជួយឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគរួមជាមួយអាហារសម្រន់ ភេសជ្ជៈផ្សេងៗដល់កងកម្លាំងរបស់លោក ដើម្បីរួមចំណែកបេសកកម្មចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅស្ទឹងព្រែកត្នោតនេះ។

ជាមួយគ្នាលោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានថ្លែងនូវអំណរគុណចំពោះលោក ឡេង លឹមអ៊ាង និងលោកស្រី សេង សុធារ៉ា ដែលបានចំណាយនូវសម្ភារៈ និងថវិកាផ្ទាល់ខ្លួនចែកជូនដល់កងកម្លាំងរបស់លោកក្នុងគ្រាហ៍កំពុងមមាញឹកបំពេញភារកិច្ចជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតនាពេលនេះ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


