ព័ត៌មានជាតិ
លក្ខខណ្ឌលម្អិតត្រូវដឹង អាយុលើស ២៥ ឆ្នាំ ចង់ឈរឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់
ច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ បានកំណត់លក្ខណ្ឌសម្រាប់បេក្ខជន ដែលចង់ឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងរាជធានីខេត្តក្រុង។
តាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

-មានសញ្ជាតិខ្មែរពីកំណើត
-ចេះអាន និងចេះសរសេរអក្សរខ្មែរ
-បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
-មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
-បុគ្គលគ្រប់រូបដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះ របស់ខ្លួន ទៅក្នុងបញ្ជីនៃបេក្ខជនគណបក្សនយោបាយ (មាត្រា ៩៨ នៃច្បាប់បោះឆ្នោត)
-បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជន នៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ។
លក្ខខណ្ឌហាមឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
តាមមាត្រា ៩៥ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានហាមឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបុគ្គលមួយចំនួនដូចតទៅ៖
-សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញសមាជិករាជរដ្ឋាភិបាល និងចៅក្រម។
-ប្រតិភូរាជរដ្ឋាភិបាល អភិបាល ឬអភិបាលរងរាជធានីខេត្តក្រុង ស្រុក ខណ្ឌ។
-សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការរាជធានីខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត បុគ្គលិកបម្រើការងារ ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
-មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទឬ នគរបាលជាតិក្នុងមុខតំណែង។
-ព្រះសង្ឃ ឬបព្វជិតសាសនានៃសាសនាណាមួយ។
-សៀនឃុំ សង្កាត់ណាមួយ។
ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់សម្រាកពិសេស ៧ ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។ ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅសាមក្រសួង ឬសាមីអង្គភាពទៅបម្រើការក្រៅក្របខ័ណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន ក្នុងឋានៈនេះសាមីខ្លួននៅតែមានសិទ្ធិឡើងថ្នាក់ និងរក្សាអតីតភាពការងារសម្រាប់ ទទួលសោធននិវត្តន៍។
នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សាមីខ្លួន អាចសុំមកបម្រើការងារនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារ អាស្រ័យសាមក្រសួង ឬ សាមីអង្គភាពជាអ្នកសម្រេច៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


