Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនកុមារអាយុ៥ឆ្នាំ

បានផុស

នៅ

​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ជម្រាបជូន​ដល់អាណាព្យាបាលដែលមាន​កូនអាយុ​៥ឆ្នាំ សូម​នាំ​ពួកគាត់ទៅ​ទទួលវ៉ាក់សាំងបង្ការ​ជំងឺ​កូ​វីដ​-១៩ អោយបាន​គ្រប់ៗ​គ្នា ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា នេះ​តទៅ ដែលមាន​ទីតាំង មន្ទីរពេទ្យបង្អែក ចតុមុខ ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ ខាងជើង​ស្ពាន​ជ្រោយចង្វារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំ​កូនចៅ​មកនេះ​ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ (​ថតចម្លង​) ពាក់ព័ន្ធ​រួមមាន​៖ សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​, សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​បងប្អូនត្រូវអនុវត្ត​ជាប្រចាំ នូវ​វិធានការ ៣​កុំ ៣​ការពារ តាម​ប្រសាសន៍ ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ​ជំងឺ​កូ​វីដ​-១៩ ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម