Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ប្តេជ្ញាចិត្តពង្រឹងគុណភាពអប់រំ គ្រាបើកសាលារៀនឡើងវិញ

បានផុស

នៅ

​តំណាង​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន នៅ​ខេត្តកោះកុង អះអាងថា ពួកគេ​នឹង​ពង្រឹងគុណភាព​អប់រំ​ឱ្យ​កាន់តែ​រឹងមាំ​ជូន​ដល់​សិស្ស​ដែល​បាន​រៀនសូត្រ​ផ្ទាល់​នៅ​សាលា ខណៈ​បណ្តា​សាលារៀន​គ្រប់​កម្រិត​បើក​ទ្វារ​ឡើងវិញ​។​

ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ ជា​វេលា​ដំបូង​នៃ​ការបើក​ដំណើរ​ការទទួល​សិស្ស​ចូលរៀន​ឡើងវិញ​គ្រប់​កម្រិត​ទាំងអស់​ទូទាំង​ប្រ​ទេស។ ជាក់ស្តែង​លោក ផាង បឿន នាយក​សាលាបឋមសិក្សា​ទី​រួម​ខេត្តកោះកុង អះអាងថា រូបលោក និង​លោកគ្រូ​អ្នកគ្រូរៀបចំ​ផែនការ​ជាច្រើន​សម្រាប់​បង្រៀន​ដល់​សិស្សានុសិស្ស​ក្នុង​ថ្នាក់រៀន ដើម្បី​យ៉ាងណា​ឱ្យ​ពួកគេ​ទទួលបាន​ចំណេះដឹង​សំបូរ​បែប​គ្រា​បានមក​រៀន​ផ្ទាល់ បើ​ធៀប​នឹង​ការបង្រៀន​តាម​ប្រព័ន្ធ​អន​ឡាយ​នាពេល​កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយក​សាលាបឋមសិក្សា​ទី​រួម​ខេត្តកោះកុង បន្ថែមថា ក្រៅពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ គឺ​ការងារ​ស្នូរ​ចំពោះមុខ​រក​វិធីសាស្ត្រ​បង្ហាត់បង្រៀន​កូនៗ​គ្រប់​ម៉ោង​សិក្សា​ទាំងអស់ ព្រោះ​គុណភាព​ចំណេះដឹង​ធន​ធានមនុស្ស​ជា​រឿង​សំខាន់​បម្រើ​ដល់​ការអភិវឌ្ឍន៍​សង្គមជាតិ​ទៅ​អនាគត​។​

រីឯ​លោក ប៉ែន សុខា គណៈ​គ្រប់គ្រង​សាលារៀន​ខេ​មរ​សាមគ្គី ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ឱ្យដឹង​ដែរ​ថា សាលា​របស់លោក​មានប​ង្រៀ​ន​សិស្ស​គ្រប់​កម្រិត​ចាប់ពី​មតេយ្យ​ដល់​ថ្នាក់​ទី​១០ ដូច្នេះ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​យកចិត្តទុកដាក់​ពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើង​វិញ ក្រោយពី​យុវជន និង​កុមារ​បាន​ចាក់់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ឌ​១៩​។​

ក្នុងនាម​លោក ប៉ែន សុខា ជា​គណៈ​គ្រប់គ្រង​សាលា​ឯកជន​ម្នាក់ លោក​ប្តេជ្ញាចិត្ត​ដឹកនាំ​ពង្រឹងគុណភាព​អប់រំ​សិក្សា​ដល់​យុវជន​ជំនាន់​ក្រោយៗ​ឱ្យមាន​សមត្ថកិច្ច​ចំណេះដឹង​ច្បាស់លាស់​ស្របតាម​កម្មវិធី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​បាន​ដាក់ចេញ​។ ក្នុង​អន្តរកាល​នេះដែរ ទាំង​ច្រកចូល​អគារសិក្សា និង​បន្ទប់រៀន តម្រូវឱ្យ​មានការ​វាស់​កម្តៅ លាងដៃ​នឹង​អាល់កុល ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។​

ក្រុម​អាណាព្យាបាល​ដែល​នាំ​កូនៗ​មក​សាលារៀន បង្ហាញ​ក្តី​រំពឹងថា កូនៗ​របស់​ពួកគាត់​នឹង​អាច​ចេះ​យល់ដឹង​ពី​មេរៀន​បាន​ច្រើនជាង​មុន ព្រោះ​ពួកគាត់​ពុំ​សូវ​មាន​ពេលវេលា​គ្រប់គ្រាន់​បង្រៀន​កូនៗ​នោះទេ​រវល់​បម្រើ​ការងា​រ ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ ពោលគឺ​មានតែ​អ្នកគ្រូ​លោកគ្រូ​នេះហើយ​ជាទី​ទុកចិត្ត​ក្នុង​ការផ្ទេរ​ចំណេះដឹង​។ និយាយ​ពី​ការ​តាម​ប្រព័ន្ធ​អន​ឡាយ​វិញ កូនៗ​គោរព​ពុំបាន​ដូច​កាល​មក​សាលារៀន អី​ន​ធឺ​ណេ​ត​រអាក់រអួល និង​ខ្លះទៀត​គ្មាន​លុយ​ទូរស័ព្ទ​អោយ​កូន​សិក្សា​ជាដើម​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម