ព័ត៌មានជាតិ
Update! ស្គាល់អត្តសញ្ញាណមនុស្ស៥នាក់ក្នុងចំណោម៧នាក់ ករណីក្រឡាប់រថយន្តស្លាប់ភ្លាមៗនៅឯខេត្តកំពត
កំពត ៖ មនុស្សប្រុស-ស្រី ៧នាក់ បានស្លាប់ភ្លាមៗក្នុងហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ចូលក្នុងទឹក កាលពីវេលាម៉ោង២និង៤៥នាទី រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយគ្រោះថ្នាក់នេះបានកើតឡើងត្រង់ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៤១។
ជុំវិញករណីគ្រោះថ្នាក់ខាងលើ លោក ហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់ បានឱ្យដឹងថា សោកនាដកម្មបណ្តាលឱ្យមនុស្សក្មេង ចាស់ ប្រុស ស្រី ស្លាប់ដ៏រន្ធត់នេះ គឺផ្តើមឡើងដោយសាររថយន្តឆ្លាមមួយគ្រឿង ពាក់ស្លាកលេខ តាកែវ2A-1452 បើកបរលឿនហើយក្រឡាប់ធ្លាក់ចូលក្នុងទឹកមានជម្រៅ។ ដោយមុនពេលមានហេតុការណ៍ដ៏អាក្រក់កើតឡើង គេឃើញរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងខាងលើ ធ្វើដំណើរពីស្រុកជុំគិរី តាមដងផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើងទៅត្បូងដោយមានមនុស្សប្រុស ស្រី ចំនួន៧នាក់ រាប់ទាំងតែកុងផងជិះក្នុងរថយន្តនោះ។

លោកបានបញ្ជាក់ថា ចំពោះករណីបណ្តាលឱ្យរថយន្តក្រឡាប់បែបនេះ បើតាមការសន្និដ្ឋានអាចបណ្តាលមកពីរថយន្តបែកកង់មុខ ហើយអ្នកបើកបរជាន់ហ្វ្រាំងបង្ខំ ទើបធ្វើរថយន្តរេមកខាងស្តាំដៃ រួចក្រឡាប់ធ្លាក់ក្នុងទឹកប្រឡាយ បណ្តាលឱ្យមនុស្សប្រុស-ស្រី ទាំង៧នាក់ ដែលជិះក្នុងរថយន្តស្លាប់គ្មានសល់ម្នាក់បែបនេះ។
លោកអធិការ បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ មានចំនួន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ ប៉ុន្តែស្គាល់អត្តសញ្ញាណតែ៥នាក់ ដែលរស់នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត៖ ១-ឈ្មោះ ស្រេ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ(ប្តី),២-ឈ្មោះ វ៉ាន់ សូរិយា ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធ) ,៣-ឈ្មោះ វ៉ាន់ ណារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ ,៤-ឈួន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ,៥-ឈ្មោះ ស្រេ សុវណ្ណនីតា ភេទស្រី អាយុ២ឆ្នាំ។ដោយឡែក សពជនរងគ្រោះ២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែគេដឹងថាជនរងគ្រោះមកពីខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នសពជនរងគ្រោះទាំង៧នាក់ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅស្រុកជុំគិរី ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សេង ណារិទ្ធ

ព័ត៌មានបន្ថែម ៖ អត្តសញ្ញាណជនរងគ្រោះស្លាប់២នាក់ទៀត ត្រូវបានអាជ្ញាធរសមត្ថកិច្ច ឲ្យដឹងបន្ថែមថា ទី៦,ឈ្មោះ អេង កញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិអណ្តូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងទី៧,ឈ្មោះ សឿន សុគន្ធា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


