Connect with us

ព័ត៌មានជាតិ

នេះ​ហើយ​រូបរាង​ផ្ទះ​ក្មេង​ប្រុស​​ទៅ​សាលា​ចងព្យួរស្បោង​កាត​ចាក់វ៉ាក់សាំងនៅនឹងក

បានផុស

នៅ

ពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសដែល​ឈរអត់ស្បែកជើង ពាក់ម៉ាស់ មានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស​ក៏​ទទួលបាន​ការចាប់អារម្មណ៍ពីសំណាក់ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោផង​ដែរ។

ដោយឡែក​អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ ក៏​បាន​រៀបរាប់​បន្ថែម​ពី​គ្រួសារ​ក្មេង​ប្រុស​ម្នាក់នេះ​។ បើ​តាម​លោក​អភិបាល​ស្រុក ក្មេងប្រុសតូចម្នាក់នេះ​មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ គ្រួសារ​កុមារ​រូប​នេះ​ស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឪពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនធ្វើនោះទេ។

លោកអភិបាល​ស្រុក​បានបន្ត​ថា ដោយសារ​ជីវភាព​ខ្វះខាតពេក​ ឪពុកម្តាយ​កុមារ​រូប​នេះ​សូម្បី​តែ​ទូរសព្ទ​ក៏​មិនមានប្រើ​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​ឃឹម ហ្វីណង់ កុមារ​រូបនេះ​តែងតែទៅតាម​ឪពុកម្តាយ​ទៅធ្វើស្រែនៅឯស្រុកស្វាយលើ កាល​សាលា​នៅ​បិទ​អំឡុង​កូវីដ ដែល​មិនទាន់អាចចូលរៀនបាន។ តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបឪពុកម្តាយ​របស់គេ​យកមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល ដើម្បី​ឱ្យកូនបានចូលរៀននឹងគេ។

ដោយសារ​ឪពុកម្តាយរបស់សីហាមិនមានទូរសព្ទប្រើប្រាស់ លោកអភិបាល​ស្រុក​បាន​បញ្ជាក់ថា ប្រសិនមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរសព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់ក្មួយប្រុសសីហាបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម