ព័ត៌មានជាតិ
ក្រសួងធម្មការ បើកវគ្គបណ្តុះបណ្តាលអាចារ្យខ្មែរទូទាំងប្រទេសដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា
ក្រសួងធម្មការ និងសាសនា នឹងបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៣៦ តាមប្រព័ន្ធអនឡាញ(ហ្សូម) ដោយមានការចូលរួមពីអាចារ្យទូទាំងប្រទេសចំនួន៨០នាក់។
ការបើកវគ្គបណ្តុះបណ្តាលដល់អាចារ្យនេះ ដើម្បីឱ្យពួកគាត់មានការទទួលខុសត្រូវ និងរក្សាបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គងប្រកាន់បក្សពួកដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ-អាចារិនីខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះដើម្បីឱ្យពួកគាត់បំពេញតួនាទីឲ្យបានល្អប្រសើរសក្ដិសមជាអ្នកដឹកនាំកិច្ចពិធី អ្នកបង្ហាត់បង្រៀន អ្នកពន្យល់បង្ហាញ និងជាបុគ្គលដែលគួរគោរព និងចូលរួមក្នុងការថែរក្សានូវកេរ្តិ៍មរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធ-សាសនាឲ្យបានថ្កុំថ្កើងរុងរឿង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធម្មការនិងសាសនាដែលទើបទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
ក្រសួងបានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ធ្វើការសហការជាមួយព្រះមេគណរាជធានីខេត្តទាំងពីរគណៈ ជ្រើសរើសអាចារ្យស្ម័គ្រចិត្តតាមវត្តនីមួយៗ ទាំងវត្តខាងគណៈមហានិកាយ និងវត្តខាងគណៈធម្មយុត្តិកនិកាយ ដែលមានលទ្ធភាពចូលរួមវគ្គបណ្តុះបណ្តាលនេះតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសចំនួន៨០នាក់ ក្នុងនោះនៅភ្នំពេញជ្រើសរើស៦នាក់ និងខេត្តកណ្តាល៣នាក់ និងក្រៅពីនេះខេត្តផ្សេងៗទៀតជ្រើសរើស៣ៗនាក់ក្នុង១ខេត្ត។

ក្រសួងបានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ផ្ដល់កិច្ចសហការ និងបច្ចេកទេសដើម្បីជួយសម្រួលដល់ការសិក្សារបស់សិក្ខាកាមតាមប្រព័ន្ធអនឡាញនៅអគារមន្ទីរធម្មការ និងសាសនានិងសូមផ្ញើតារាងបញ្ជីឈ្មោះសិក្ខាកាមប្រវត្តិរូបសង្ខេបមានបិទរូបថត(៤x៦)ចំនួន១ច្បាប់ រូបថត ទំហំ៤x៦ថតចំពីមុខចំនួន២សន្លឹក និងអត្តសញ្ញាណប័ណ្ណរបស់សិក្ខាកាម(ថតចម្លង)ចំនួន១ច្បាប់ ហើយផ្ញើមកក្រសួងធម្មការ និងសាសនាឲ្យបានមុនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្រសួងបានបន្ថែមទៀតថា អាស្រ័យហេតុនេះ សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ធ្វើការសហការ និងយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា ក្រសួងបានបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន៣៥វគ្គ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី/ខេត្ត ទូទាំងប្រទេសមានជាង១០០០នាក់ចូលមកសិក្សារួចមកហើយ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


