ព័ត៌មានជាតិ
១១ខែឆ្នាំនេះកម្ពុជានាំចេញផ្លែឈើជាង៥ម៉ឺនតោន ទៅក្រៅប្រទេស
ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលផ្លែឈើរួមមានចេកស្រស់ ពោតនិងផ្លែស្វាយស្រស់ប្រមាណជាង៥ម៉ឺនតោនទៅកាន់ប្រទេសចំនួន៤គឺសឹង្ហបុរី ថៃ វៀតណាមនិងប្រទេសចិន។

ក្រសួងកសិកម្មបានបន្តថា ក្នុងចំណោមផ្លែឈើជាង៥ម៉ឺនតោននោះរួមមានផ្លែចេកស្រស់ចំនួន៣៧៧៦៥,០៥តោនដោយនាំចេញទៅកាន់ប្រទេសសឹង្ហបុរី វៀតណាមនិងប្រទេសចិន។ ចំណែកផ្លែស្វាយស្រស់វិញនាំចេញចំនួន១២៧៦៦,២០តោនទៅកាន់ប្រទេសថៃ វៀតណាមនិងសឹង្ហបុរីនិងគ្រាប់ពោតបាននាំចេញចំនួន២៩០តោនទៅកាន់ប្រទេសថៃ។

គួរបញ្ជាក់ថា ក្នុងរយៈពេល១១ខែឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខ បានជាង៥លានតោន ទៅកាន់គោលដៅចំនួន ៤៦ប្រទេស ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


