ព័ត៌មានជាតិ
បក្ខពួក ៣នាក់សម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ ត្រូវបានឃាត់ខ្លួនម្នាក់
បក្ខសពួកចំនួន ០៣នាក់ដែលបានសម្លាប់បុរសម្នាក់នៅកណ្ដាលព្រៃស្ងាត់ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១កន្លងមកនេះ ក្រោមការស៊ើបអង្កេតស្រាវជាវរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធក្នុងករណីឃាតកម្មគិតទុកជាមុន។

ក្នុងចំណោមបក្ខពួក ៣ នាក់ម្នាក់ត្រូវបានឃាត់ខ្លួនកាលពីវាលាម៉ោង ១៥ និង៤០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភ្នំកំបោរ តាមដងទន្លេមេគង្គឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកវីរៈសេនីយ៍ឯកវ៉ា សុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់មាន ឈ្មោះធា សុភាភេទប្រុសអាយុ ២៤ ឆ្នាំ (ចាប់ខ្លួន)២,ឈ្មោះលៀង សុីដាប្រុសអាយុ ២៨ ឆ្នាំ ជនសង្ស័យទាំង ២នាក់រស់នៅភូមិកោះហិបឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង និង៣,ឈ្មោះសា សីហាភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកស្នងការរងបានបន្តថា:ក្រោយឃាតកម្មកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវកំណត់មុខសញ្ញាត្រឹមត្រូវ ឈានដល់ការឃាត់ខ្លួនបានម្នាក់ឈ្មោះធា សុភា នៅចំណុចភូមិសាស្ត្រខាងលើ យកមកឲ្យធ្វើត្រាប់ នឹងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។ដោយ ឡែកនៅសល់ពីរនាក់ទៀតកំពុងគេចខ្លួនប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងពង្រាយនិងស្វែងរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះធាសុភាបានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្ម គឺដោយសារពួកខ្លួនទាំងបីនាក់មានគំនុំ ចោទប្រកាន់លើជនរងគ្រោះ ចេះធ្វើអំពើធ្មប់អាប និងបានធ្វើឲ្យឪពុករបស់ពួកខ្លួនស្លាប់ទើបពួកគេសម្រេចចិត្តពួនស្ទាក់វាយសម្លាប់ចោលតែម្ដង។
បច្ចុប្បន្នជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននឹងត្រូវរៀបចំកំណត់ហេតុកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការនារសៀលថ្ងៃនេះ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ