ព័ត៌មានជាតិ
ថ្ងៃឱសានឱវាទ ការបង់ពន្ធផ្លូវរថយន្ត នៅសល់តែជាង ២០ ថ្ងៃទៀតតែប៉ុណ្ណោះ
ខេត្តបន្ទាយមានជ័យ៖ លោក ព្រីម សាលី ប្រធានពន្ធដាខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរំលឹកពីកាលបរិច្ឆេទនៃការបញ្ចប់ការបង់ពន្ធផ្លូវ គឺនៅសល់តែជាង២០ថ្ងៃទៀតតែប៉ុណ្ណោះ។ ការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទនឹងត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយលោកបានអំពាវនាវដល់អ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទ ត្រូវរួសរាន់ទៅបង់ពន្ធឲ្យបានមុនដាច់ខែវិច្ឆកានេះ ដើម្បីជៀសវាងការផាកពិន័យផ្សេងៗ។

លោកបានបញ្ជាក់ឲ្យដឹងថា សាខាពន្ធដារខេត្តបន្ទាយមានជ័យមើលឃើញថា យានយន្តគ្រប់ប្រភេទភាគច្រើនបានចូលមកបង់ពន្ធរថយន្តរបសនរួចរាល់អស់ហើយ តែម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានមកបង់ពន្ធនៅឡើយ។
មន្រ្តីសាខាពន្ធដាខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះ មេត្តារួសរាន់មកបង់ពន្ធឲ្យបានរួសរាន់ នៅសាខាពន្ធដាខេត្តបន្ទាយមានជ័យ និងនៅធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជៀសវាងនូវការកកស្ទះនិងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតបិទកំណត់ដែលអាចនាំឲ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។
លោកព្រីម សាលី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រថយន្តដែលមានកាតព្វកិច្ចជាប់ពន្ធដូចជារាល់រថយន្តទាំងឡាយដែលទិញហើយនិងត្រូវបានចុះបញ្ជីធ្វើស្លាកលេខចាប់ពី ខែមករា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ២០២១ ត្រូវជាប់ពន្ធទៅតាមឆ្នាំផលិតនិងទំហំស៊ីឡាំងនៃរថយន្ត។ សម្រាប់រថយន្តដែលទិញហើយនិងចុះបញ្ជីធ្វើស្លាកលេខក្នុងខែធ្នូ ឆ្នាំ២០២១ គឺត្រូវជាប់ពន្ធផ្លូវ ឆ្នាំ២០២១ ដដែលតែមិនមានការពិន័យអ្វីផ្សេងៗឡើយ។ ឯកសារភ្ជាប់មកដើម្បីបង់ពន្ធមានដូចជាឈៀករថយន្ត កាតគ្រីរថយន្ត អត្តសញ្ញាណប័ណ្ណជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


