Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ នឹងចុះបិទទីតាំងរោងម៉ាស៊ីន និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់នៅក្បែរតំបន់ការពារធម្មជាតិ

បានផុស

នៅ

អាជ្ញាធរខេត្តព្រះសីហនុ នឹងចុះបិទទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាតនៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​បិទ​ទីតាំង​រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​បន្ទាប់ពី លោក គង់ វិ​តាណ​: និង​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន ដឹកនាំ​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​១០​វិច្ឆិកា។

​នៅក្នុង​កិច្ចប្រជុំ​នោះ ​សហប្រធាន​អង្គប្រជុំ​ បានសម្រេច​ឱ្យ​បង្កើត​គណៈកម្មការ​មួយ ​ដែលមាន​សមាសភាព​ចូលរួម​មានមក​ពី មន្ទីរ​បរិស្ថាន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៣ ដឹកនាំ​ដោយ​នាយក​ទីចាត់ការ​អន្តរ​វិស័យ ដើម្បី​ចុះ​ពិនិត្យ​រោង​ម៉ាស៊ីន រោង​សន្និធិ និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​នៅក្នុង និង​ក្បែរ​តំបន់ការពារធម្មជាតិ​ក្នុង​ក្រុង ស្រុក​ទាំង​៣ ដែល​កំពុង​អនុវត្ត​ដោយ​ខុសច្បាប់ និង​ត្រូវ​បិទ​បញ្ចប់​ទីតាំង​នោះ​តែម្តង ដើម្បី​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ឱ្យនៅ​គង់វង្ស និង​មាន​និរន្តរភាព​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​៕

​អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម