ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកងទ័ពជើងគោកអាស៊ានលើកទី ២២
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រ ទេសសមាជិកអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២២ តាមរយៈប្រព័ន្ធ Virtual Conference ដែលត្រូវបានរៀបចំឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់កងទ័ពជើងគោក នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “តួនាទីរបស់កងទ័ពជើងគោកនៃបណ្តាប្រទេសអាស៊ានក្នុងដំណើរការស្តារឡើងវិញ បន្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩”។

កិច្ចប្រជុំពហុភាគីនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកងទ័ពជើងគោក។
នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានបានពិភាក្សា និងផ្លាស់ប្តូរចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការបំពេញភារកិច្ចចូលរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសរៀងៗនៅក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់តាំងពីដំណាក់កាល នៃការចាប់ផ្តើមរីករាលដាលនៃជំងឺនេះ ហើយបន្តមកដល់ដំណាក់កាលបច្ចុប្បន្ន និងតទៅអនាគតទៀតផងដែរ ជាពិសេសការចូលរួមនៅក្នុងដំណើរការស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងផ្នែកសេដ្ឋកិច្ច-សង្គម ស្របពេលដែលបណ្តាប្រទេសមួយចំនួនបាន និងកំពុងរៀបចំដំណើរការបើកប្រទេសឡើងវិញក្នុងបរិបទ នៃគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាតត្បាតក្នុងរយៈពេលជិត០២ ឆ្នាំកន្លងមកនេះ។
អង្គប្រជុំក៏បានកត់សម្គាល់ផងដែរអំពីសារៈសំខាន់ និងលក្ខណៈពិសេសនៃប្រតិបត្តិការរបស់កងទ័ពនៅក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយសារកងទ័ពមានឋានានុក្រមដឹកនាំបញ្ជាច្បាស់លាស់, មានផែនការជាក់លាក់ ព្រមទាំងមានកម្លាំង មធ្យោបាយ និងសម្ភារគ្រប់គ្រាន់ បម្រើឱ្យគ្រប់សេចក្តីត្រូវការរបស់ជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាក់ស្តែងគឺការឆ្លើយតបចំពោះបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ នេះតែម្តង។

ជាទិសដៅទៅមុខ អង្គប្រជុំបានលើកឡើងអំពីភាពចាំបាច់នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមរួមជាអាទិ៍ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់បានបិទបញ្ចប់ និងដោយមិនដឹងពេលបញ្ចប់ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខផ្សេងទៀតទាំងប្រពៃណី និងមិនមែនប្រពៃណី សំដៅធានាបាននូវសន្តិសុខ, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់លើការជំរុញសន្ទុះ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យមានការចាប់ផ្តើមដំណើរការឡើងវិញទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី បន្ទាប់ពីមានការរអាក់រអួលមួយចំនួនដោយសារជំងឺកូវីដ-១៩ ជាពិសេសការលើកទឹកចិត្តលើការប្រើប្រាស់យន្តការផ្សេងៗដែលមានស្រាប់រវាងកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស ក៏ដូចជាការជួយគ្នាទៅវិញទៅមកផ្នែកសម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ នៅពេលដែលប្រទេសណាមួយជួបវិបត្តិធ្ងន់ធ្ងរបង្កឡើងដោយជំងឺរាតត្បាត។
គួរបញ្ជាក់ថា បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ កិច្ចប្រជុំនេះ គឺជាការជំនួបលើកទី៣ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីជំនួបលើកទី១ ជាជំនួបពិសេសក្នុងខែកញ្ញា ឆ្នាំ២០២០ និងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


