Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​​ជាម យៀប ជា​បេក្ខភាព​អនុប្រធានទី១ រដ្ឋសភា ?

បានផុស

នៅ

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យរដ្ឋសភាបានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍ ​នឹង​បើក​កិច្ចប្រជុំ ដើម្បីពិនិត្យសម្រេចលើសំណើរដាក់បេក្ខជនអនុប្រធានរដ្ឋសភាជំនួសឯកឧត្តម ងួន ញ៉ិល នៅថ្ងៃទី២២ ខែ​វិច្ឆិកា ហើយនៅថ្ងៃទី២៥ ខែ​វិច្ឆិកា រដ្ឋសភា នឹង​បើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់ទំនុកចិត្ត។

ទោះបីជាយ៉ាងណា មកដល់ពេលនេះ នៅតែមានចម្ងល់មួយចំនួនទាក់ទងបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តម ងួន ញិល ដោយ​សារ​តែ​ព័ត៌មាននេះ នៅ​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​បង្ហើប​នៅ​ឡើយ។ លោក ឡេង ប៉េងឡុង បានប្រាប់កម្ពុជាថ្មីថា​ លោក​មិន​ទាន់​អាច​បង្ហើប​បាន​ទេ។ ​លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា “ឥឡូវខ្ញុំមិនទាន់ចង់បញ្ចេញទេ ពីព្រោះប្រជុំរដ្ឋសភា ប្រជុំ​ថ្ងៃ​ទី​២៥ នោះ​ទេ ​ហើយ​ប្រជុំ​អចិន្ត្រៃថ្ងៃទី២២ (ខែវិច្ឆិកា) “។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា​នេះ ​មាន​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់រដ្ឋសភាម្នាក់បានបង្ហើបថា​ បេក្ខភាព​អនុប្រធាន​ទី១ ​រដ្ឋសភា ជំនួស​ឯកឧត្តម ងួន ញិល គឺ​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប​ ដែល​បច្ចុប្បន្ន​ជា​ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្មនៃរដ្ឋសភា​ ហើយ​បេក្ខភាព​នេះ ​ត្រូវ​បាន​បញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃទី១០ ខែ​វិច្ឆិកា ​កន្លង​ទៅ​។​

ទាក់ទងព័ត៌មាននេះ កម្ពុជាថ្មីមិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាន​នៅ​ឡើយទេ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អតីតអនុប្រធានទី១ នៃរដ្ឋសភា បាន​ទទួល​មរណភាពដោយរោគាពាធ នៅវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគេហដ្ឋាន ដែលស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ៕

អត្ថបទ៖​ កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម