ព័ត៌មានជាតិ
ការប្រឡងឌីប្លូម ចាប់ផ្ដើមដំណើរការព្រឹកនេះ
ក្រសួងអប់រំ យុវជន និងកីឡាបានបើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមនៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ២០២១នេះ ជាមួយវិធានការការពារយ៉ាងតឹងរ៉ឹងដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯងពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសាដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។
នៅមុនពេលប្រឡងក្រសួងអប់រំបានណែនាំឱ្យសាលានីមួយៗធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់។

ជាមួយគ្នានេះដែរត្រូវពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំតុកៅអីសម្រាប់ បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជននៅច្រើនកន្លែង ដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះ រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាប្រចាំរៀបចំសម្ភារៈអនាម័យដូចជា សាប៊ូទឹកអាល់កុល ឬអាល់កុលដែលលាងដៃ សម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនីមួយៗ។

លើសពីនេះទៀតត្រូវ រៀបចំបន្ទប់ប្រឡ ងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧.៥អង្សាសេ និង បេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក។
ក្នុងករណីរកឃើញអ្នកមានកម្តៅលើសពី៣៧,៥អង្សាសេ ត្រូវ វាស់ស្ទង់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងកន្លែងបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្ដៅចុះធម្មតាវិញ។
ករណីដែលស្ទង់កម្ដៅលើកទី២នៅតែខ្ពស់លើសពី៣៧,៥អង្សាសេដដែល ចំពោះបេក្ខជនត្រូវ បញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមបម្រុងទុកដោយរក្សាលេខតុ លេខបន្ទប់ ដដែលនិងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដាក់នៅក្នុងកិច្ចការបេក្ខជននៅបន្ទប់ដើមតាមម៉ោង មុខវិជ្ជានីមួយៗ។
ដោយឡែកចំពោះគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យ ឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។
លោក រស់ សុវា ចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ឆ្នាំនេះមានបេក្ខជនត្រៀមចូលរួមប្រឡងឌីប្លូមនៅទូទាំងប្រទេសចំនួន១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់ចែកជា១៧២២មណ្ឌលនិង៧៣២៧ បន្ទប់មានការថយចុះខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន១៨៦៤១៦នាក់ក្នុងនោះនារី ចំនួន៩៧៩៩១នាក់មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់។
បើតាមក្រសួងអប់រំមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដីនិងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជាគណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។
ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុនិងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ដូចនេះពិន្ទុប្រឡងជាប់គឺ ៥៤៥ដក២៥រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ។
ពិន្ទុដែលទទួលបាននិទ្ទេសមធ្យមគឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុនិងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅសម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី២១០ដល់២៧២ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរនិងពិន្ទូចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។
គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ២០២១និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខណៈឆ្នាំមុនទោះបីជាក្រសួងបានរៀបចំការប្រឡងក៏ដោយក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ទាំអស់គ្នាដោយមិនមានអ្នកធ្លាក់ឡើយ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


