ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រមាណ ៣០-៤០ ភាគរយ បានមកលេងទីកម្សាន្តនានា ក្នុងខណ្ឌដូនពេញ
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋប្រមាណ ៣០ ភាគរយ ទៅ ៤០ ភាគរយប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក (ឆ្នាំមុន) បានមកលេងកម្សាន្ត នៅតាមទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយស្នាមញញឹម និង ភាពរីករាយ។

អភិបាលខណ្ឌដូនពេញបន្តទៀតថា ក្នុងនាមអាជ្ញាធរខណ្ឌដូនពេញ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយ ស្នងការនគរបាលរាជធានីភ្នំពេញរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត នៅតាមបណ្តោយសួនច្បារច្រាំងទន្លេ មុខព្រះបរមរាជវាំង និង ទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ដោយបានបែងចែកកម្លាំងដឹកនាំរួមប្រចាំការដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការទីស្ដីទី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំរួមនៅគោលដៅ មុខព្រះបរមរាជវាំង និងគោលដៅផ្សេងៗទៀត ដូចជាផ្សារាត្រី កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ជាដើម៕




អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


