Connect with us

ព័ត៌មានជាតិ

សិល្បករខ្មែរចង់វិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីជួបបញ្ហាវិបត្តិកូវីដ

បានផុស

នៅ

​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បើក​ដំណើរការ​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជិត​២​ឆ្នាំ ដែលជាឱកាសសម្រាប់វិចិត្រករ និងអាជីវករសិល្បៈ ក្នុងការចាប់ផ្តើមអាជីវកម្មសារជាថ្មីម្តងទៀតក្រោយជាប់គាំង រហូតដល់មានការបិទខ្ទប់ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ដែល​បង្ខំ​ឱ្យ​មនុស្ស​ជាច្រើន ចាប់យក​ការងារ​ថ្មី​ដែល​មិនមែនជា​ទេពកោសល្យ​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគេ​។ សិល្បករ និង​អាជីវករ​សិល្បៈ​មួយចំនួន​បាន​សម្តែង​ក្តី​សង្ឃឹមថា​ជីវិត​ពួកគេ​នឹង​វិល​ទៅរក​ស្ថានភាព​ដូច​ពីមុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង Yorng Leyta ម្ចាស់ហាងគំនូរ “​ហាង​នាង​ខ្ញុំ​ត្រូវបាន​បាត់បង់​ចំណូល​ស្ទើរតែ​ទាំងស្រុង​នៅពេលដែល​មានការ​ផ្ទុះឡើង​នៃកូវីដ-១៩ សម្រាប់​អតិថិជន​វិញ​ក៏​លែង​គាំទ្រ​ផងដែរ​។ អតិថិជន​ចាស់​ដែល​លក់​តាម​ផ្សារ ឬ ប្រាសាទ​នានា ក៏​ឈប់​កុម្ម៉ង់​ផងដែរ​។ ទាំងអស់នេះ​គឺ​បណ្តាលមកពី កូវីដ-១៩ ។ និយាយ​សង្ខេប​មក​គឺ​បាត់​ស្ទើរតែ​ទាំងស្រុង​តែម្តង​។​” “​ដូច្នេះ​ហាង​របស់ខ្ញុំ​ក៏​កាត់បន្ថយ​ចំនួន​បុគ្គលិក​ផងដែរ​។ ហាង​របស់ខ្ញុំ​បន្ត​កុម្ម៉ង់​គំនូរ​ពី​ជាងគំនូរ​ដែល​ជិតស្និទ្ធ តែប៉ុណ្ណោះ​។ ដូច្នេះ​ជាងគំនូរ​ផ្សេងៗ​ក៏ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ការងារ​ពី​ជាងគំនូរ ទៅជា កសិករ ធ្វើការ​តាម​រោងចក្រ ឬ ធ្វើ​ការងារ​ជា​កម្មករសំណង់​។​”

លោក Seab Khorn ជាងគំនូរ “​ខ្ញុំ​បាន​ជួប​ការលំបាក​ច្រើន​ចាប់តាំងពី​មាន​ការរីក​រាលដាលកូវីដ-១៩ មក​។ អ្នក​ទេសចរណ៍​ក៏​ថយចុះ ផ្សារ​ក៏​បិទ ចឹ​ង​ក៏​បាត់បង់​ការងារ តាំងពី​មាន​ការរីក​រាលដាល​ជំងឺ​នេះ​។ ” “​ពេលនោះ​ខ្ញុំ​រក​ការងារ​អ្វី​ក៏​មិនបាន សូម្បី​ចិញ្ចឹមសត្វ​ក៏​មិនបាន​ផល គិត​អស់​ជាច្រើន​ថ្ងៃ ខ្ញុំ​ក៏​សម្រាច់​ចិត្ត​ធ្វើការ​ជា​កម្មករសំណង់ ទាំង​ខ្ញុំ​គ្មាន​បទពិសោធន៍​។ ពេល​ដែរ​ទៅធ្វើជា​កម្មករសំណង់ លុះត្រា​តែមាន​គេ​ចង្អុល​ប្រាប់​ទើប​ខ្ញុំ​អាចធ្វើ​បាន​។ ចឹ​ង​ពេលនោះ​ខ្ញុំ​ពិតជា​ពិបាក​ខ្លាំង​បំផុត​។​”

លោក Hean Phearum ជាងគំនូរ “​កាលពីមុន​ខ្ញុំ​គឺជា​ជាង​គូរគំនូរ​ប្រភេទ​គំនូរទឹក​នៅតាម​តំបន់​ទេសចរណ៍​ប្រសាទ​បុរាណ​ខ្មែរ​។ រយៈពេល​២​ឆ្នាំ​មកនេះ ​ខ្ញុំ​មិនដែល​ធ្វើការ​នោះ​ទៀត​ទេ​។ បច្ចុប្បន្ន​ខ្ញុំ​មកជួយ​ប្រពន្ធ​ខ្ញុំ​លក់​អាហារ​ពេលព្រឹក​តិចតួច​នៅផ្ទះ​។​”

លោក Khorn Oun ម្ចាស់ហាង “​រយៈពេល​២​ឆ្នាំ​មកនេះ ​ការ​ដាក់លក់​គំនូរ ឬ វត្ថុ​អនុស្សាវរីយ៍ ​គឺ​មិនមាន​ការគាំទ្រ​ទាល់តែសោះ មិន​ត្រឹមតែ​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​នោះទេ សូម្បីតែ​សណ្ឋាគារ ភោជនីយដ្ឋាន​មួយចំនួន​ក៏​ត្រូវបាន​បិទទ្វា​រដែរ​។ “

អ្នកនាង Yorng Leyta ម្ចាស់ហាងគំនូរ “​សម្រាប់​ការបើក​ទេសចរណ៍​សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​នេះ ខ្ញុំ​សង្ឃឹមថា​ហាង​របស់ខ្ញុំ​មាន​ភ្ញៀវ​ត្រឹមតែ​៧០% តែប៉ុណ្ណោះ ព្រោះតែ​ពួកយើង​មិនដឹងថា​នឹងមាន​បញ្ហា​អ្វី​កើតឡើង​នូវ​ពេលខាងមុខ​នោះទេ​។ តែ​ខ្ញុំ​ក៏បាន​ត្រៀម​រួចជាស្រេច​សម្រាប់​ក្រុមការងារ​ដើម្បី​គូរគំនូរ​ថ្មីៗ​សម្រាប់​តាំង​លក់ ជា​បណ្តោះអាសន្ន ទោះ​មិនសូវមាន​ការគាំទ្រ​ច្រើន ក៏​យើង​សង្ឃឹមថានឹង​លក់បាន​ខ្លះៗ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។​”

លោក Seab Khorn ជាងគំនូរ “​ខ្ញុំ​មិនទាន់មាន​សង្ឃឹមថា​អ្វីៗ​នឹង​ត្រលប់​មក​ល្អ​ដូចដើម​នោះទេ​នៅពេលនេះ ព្រោះថា​អាច​នឹងមាន​ការប្រែប្រួល​នាពេលខាងមុខ ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ពេល​ទទួលបាន​ដំណឹង​ល្អ​នេះ ដែល​រាជរដ្ឋាភិបាល​នឹងដាក់​ឲ្យ​ដំណើរការ​វិស័យ​ទេសចរណ៍​សារជាថ្មី​។ ដូច្នោះ​ពួក​ខ្ញុំ​នឹង​អាច​ត្រលប់មក​ធ្វើការ​ដូច​ពីមុន​វិញ ហើយនឹង​មាន​ជីវភាព​ល្អប្រសើរ​ដូច​មុន​។​ គំនូររបស់ខ្ញុំ​ភាគច្រើន​លក់​ឲ្យ​អតិថិជន​នៅ​ផ្សារ​រាត្រី ឬនៅមុខ​ប្រាសាទអង្គរវត្ត​។​”

លោក Khorn Oun ម្ចាស់ហាង “​ខ្ញុំ​សូម​អរគុណ សម្ដេចតេជោ ហ៊ុនសែន ដែល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ស្ទើរតែ​១០០% ហើយ​ក៏បាន​ដាក់ឲ្យ​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ ខ្ញុំ​សង្ឃឹមថា​អាជីវកម្ម​របស់ខ្ញុំ​នឹង​អាច​ដំណើរការ​ម្តងទៀត​ដូចគ្នា​។​” “​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅកាន់​ប្រជាជន​ខ្មែរ​ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ​ថា ផ្លូវ​ថ្មី​ចំនួន ៣៨ ខ្សែ​នៅ​ខេត្ត​សៀម​រាម​នឹង​រួចរាល់​ដាក់ឲ្យដំណើរការ​នៅ​ខែ​ធ្នូ​ខាងមុខនេះ ដូច្នេះ​សូម​អញ្ជើញ​មកលេង​ខេត្តសៀមរាប​ទាំងអស់គ្នា​។​”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម