ព័ត៌មានជាតិ
តំណាង UN នៅកម្ពុជា ចង់ឲ្យមានច្បាប់ទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចង់ឲ្យមានការច្បាប់មួយ ដើម្បីទទួលស្គាល់អាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែករណីនេះ ត្រូវបានលោក កែវ រ៉េមី បញ្ជាក់ថា មានពាក់ព័ន្ធដល់វប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ដែលត្រូវការពេលវេលាសិក្សា។
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើនប្រកបដោយផ្លែផ្កា ហើយទាក់ទងទៅនឹងអ្នកស្រលាញ់ភេទដូចគ្នា បើតាមរបាយការណ៍របស់អង្គការមួយទទួលបន្ទុកអ្នកស្រលាញ់ភេទដូចគ្នាបានអះអាងថា រហូតមកដល់ពេលនេះមានអ្នករៀបការស្រឡាញ់ភេទដូចគ្នាប្រមាណ៨០០គូ។
បើតាមលោក កត្តា អ៊ន នៅកម្ពុជាមានសិទ្ធិស្មើភាពគ្នា ហើយមិនមានច្បាប់ណាមួយរារាំងដល់អ្នកដែលស្រឡាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍នោះឡើយ គឺគាត់អាចរៀបអាពាហ៍ពិពាហ៍ដូចបងប្អូនបុរសនារីធម្មតាដែរ។ គ្រាន់តែថា នៅកម្ពុជាមិនមានច្បាប់ណាមួយទទួលស្គាល់ឲ្យចុះបញ្ជីអាពាហ៍ពិពាហ៍អ្នកដែលស្រឡាញ់ភេទដូចគ្នានេះទេ។
ចំពោះបញ្ហានេះលោកស្រី Pauline Tamesis បានស្នើសុំឲ្យរៀបចំក្រុមការងារចម្រុះមួយ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាលើបញ្ហានេះ និងទទួលស្គាល់អាពាហ៍ពិពាហ៍របស់ពួកគាត់ ប៉ុន្តែសំណើនេះត្រូវបានលោក កែវ រ៉េមី ទទួលយក ដើម្បីពិនិត្យ និងពិចារណា ពីព្រោះបញ្ហានេះ មានទាក់ទងទៅនឹងសង្គម វប្បធម៌ ប្រពៃណី ក៏ដូចជាបញ្ហាជាច្រើនទៀតរបស់កម្ពុជា។
លោកថា ការបញ្ជ្រាបឲ្យមានការទទួលស្គាល់ពីបុគ្គល ពីគ្រួសារ ក៏ដូចជាសង្គម មិនមែនជាការស្រួលទេ ដូច្នេះការបង្កើតក្រុមការងារចម្រុះដើម្បីពិនិត្យមើលលើបញ្ហានេះ ត្រូវការពិចារណា ត្រូវការពេលវេលា ដើម្បីពិចារណាសិន ដើម្បីសិក្សាស្រាវជ្រាវពីក្របខ័ណ្ឌច្បាប់អន្តរជាតិផ្សេងៗ ក៏ដូចជាបទពិសោធន៍នៅតាមបណ្ដាប្រទេសផ្សេងៗទៀត ថាតើប្រទេសណាខ្លះដែលមានច្បាប់នេះ។
គួររំលឹកថា បើទោះបីជាកម្ពុជាមិនច្បាប់នេះក្តី កន្លងមកលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្លាប់បានប្រាប់ក្រុមអ្នកស្រឡាញ់ ភេទដូចគ្នាកុំមានការព្រួយបារម្ភ ចំពោះការរើសអើងពីអ្នកដទៃ ដោយសារសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងលើបញ្ហានេះ៕
ដោយ ៖ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


