Connect with us

ព័ត៌មានជាតិ

ម្ចាស់សណ្ឋាគារ «ស្ទឹងសៀមរាប»វាយកម្ទេចរបងវត្ត និងដាក់ម៉ាស៊ីនភ្លើងបង្កការរំខានដល់ព្រះសង្ឃនិង​ពុទ្ធបរិស័ទ​

បានផុស

នៅ

​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រះព្រហ្ម​រ័ត្ន បាន​សម្ដែងការមិនសប្បាយចិត្ត ដោយសារតែ​ម្ចាស់​សណ្ឋាគារ «ស្ទឹង​សៀមរាប» បាន​ឲ្យ​ជាង​វាយរបង​វត្ត​និង​ដាក់​ម៉ាស៊ីនភ្លើង​ក្នុង​វត្ត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សមាធិ​របស់​ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​។​

ការ​ប្រតិ​កម្មនេះ​បានកើត​ឡើងជា​រៀងរាល់​ថ្ងៃសីល​ ដែល​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​កំពុង​ធ្វើ​សមាទានសីល​នៅក្នុង​វត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​តេជគុណ​ព្រះនាម តង់ តន ចៅអធិការ​វត្ត​ព្រះព្រហ្ម​រ័ត្ន បាន​មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី» ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា​នេះ​ថា ព្រះអង្គ​មិន​ថា​អី​ទេ តែ​គណៈកម្មការ​វត្ត​និង​ឧបាសក ឧបាសិកា​ចំណុះជើងវត្ត ស្នើសុំ​ម្ចាស់​សណ្ឋាគារ«ស្ទឹង​សៀមរាប» មេត្តាជួយ​ធ្វើ​របង​នោះ​ឡើងវិញ ​និង​ជួយ​យក​ម៉ាស៊ីន​ភ្លើង​ចេញពី​ក្នុង​វត្ត​វិញ​ផង​។​

ទាក់ទិន​នឹង​ករណី​នេះដែរ «កម្ពុជា​ថ្មី​»បាន​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​សណ្ឋាគារ«​ស្ទឹង​សៀមរាប​»​ ជា​ច្រើន​ដង​ប៉ុន្តែ​ទូរស័ព្ទ​របស់គាត់​នៅក្រៅ​តំបន់​សេវា​។​

លោក វណ្ណា ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​បានទេ​នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ​ដោយ​ហៅចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល​។​

ជុំវិញ​ករណី​នេះដែរ លោក​ ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​សៀមរាប បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ករណីនេះ​លោក​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ​ប៉ុន្តែ​លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​មើល​ជាបន្ទា​ន់​ផងដែរ​។​

សូមបញ្ជាក់​ផងដែរ​ថា សណ្ឋាគារ​«ស្ទឹង​សៀមរាប» មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ជាប់​ជាមួយ​របង​វត្ត​ព្រះព្រហ្ម​រ័ត្ន ដែលមហាជន​រង់ចាំ​មើលថា តើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្តសៀមរាបអាច​មាន​វិធានការ​យ៉ាងណា​ចំពោះ​ម្ចាស់​សណ្ឋាគារ​ខាងលើ ព្រោះ​របង​វត្ត​គឺ​តែមានសប្បុរសជន​នានា​ជួយ​កសាង​នឹងដាក់​ឈ្មោះ តែ​ពេលនេះ​របង​វត្ត​ត្រូវបាន​គេ​ធ្វើ​ផ្ទះថ្ម​ព័ទ្ធជុំវិញ​វត្ត​គ្មាន​អ្នកណាម្នាក់​អាច​មើល​ឈ្មោះ​ខ្លួនឯង​ជា​អ្នក​កសាង​នោះបាន​ឡើយ​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៥៧ នាទី មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

កីឡា២ ម៉ោង មុន

មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម