ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង៖ បង្កើតការិយាល័យច្រកចេញចូលតែមួយ ដើម្បីកាត់បន្ថយពុករលួយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអះអាងថា ការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីកាត់បន្ថយអំពើពុករលួយ និងផ្តល់ភាពងាយស្រួលក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើបន្ថែមទៀត។

សម្តេចក្រឡាហោម បានមានប្រសាសន៍ខាងលើប្រាប់អ្នកសារព័ត៌មាន ក្រោយពីចុះត្រួតពិនិត្យប៉ុស្តិ៍រដ្ឋបាលនគរបាលដីឥដ្ឋ ការិយាល័យច្រកចេញ-ចូលតែមួយ នៅសាលាស្រុកគៀនស្វាយ ខេត្តកណ្តាល និងការចុះត្រួតពិនិត្យកន្លែងបណ្តុះបណ្តាលរបស់នគរបាលនៃរាជបណ្ឌិតសភានគរបាលជាមួយលោក គ្រឹស្ទាន បើហ្គើ Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កាលពីមិនទាន់មានការិយាល័យច្រកចេញ-ចូលតែមួយ ប្រជាពលរដ្ឋ ពិបាកក្នុងកិច្ចការពឹងពាក់ដល់អាជ្ញាធរលើសេវាសាធារណៈផ្សេងៗ។ មួយវិញទៀតក៏បានកាត់បន្ថយរឿងអសកម្មរបស់អាជ្ញាធរមូលដ្ឋានផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រោយពីបង្កើតនូវការិយាល័យច្រកចេញចូលតែមួយនេះមក មន្រ្តីទាំងអស់បានខិតខំធ្វើការបម្រើប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រសិនបើមិនបម្រើពួកគាត់ឱ្យបានស្រួលបួល និងទាន់ពេលវេលាទេនោះ ប្រជាពលរដ្ឋអាចមានសិទ្ធិទៅប្តឹងការិយាល័យមួយទៀត គឺការិយាល័យប្រជាពលរដ្ឋ ហើយថ្នាក់លើនឹងចាត់វិធានការដល់ពួកគេភ្លាមៗផងដែរ។ បើតាមសម្តេចក្រឡាហោម ស ខេង ការិយាល័យច្រកចេញ-ចូលតែមួយនេះនឹងធ្វើឡើងគ្រប់ស្រុកខេត្ត-ខ័ណ្ឌ ទាំងអស់នៅទូទាំងប្រទេស ខណៈខេត្តដែលបានធ្វើគ្រប់ស្រុកទើបតែបានបួនរាជធានី-ខេត្តតែប៉ុណ្ណោះ ដោយក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្ត បាត់ដំបង៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


