ព័ត៌មានជាតិ
ខារ៉ាអូខេ ក្លឹបកម្សាន្ដ ឌីស្កូតែក និងម៉ាស្សា ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ នៅទូទាំងប្រទេស
ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជម្រាបជូនអភិបាលរាជធានី-ខេត្ត ជុំវិញការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ។ ការអនុញ្ញាតនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឡើងវិញ ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១តទៅ។
ប៉ុន្តែក្រសួងទេសចរណ៍ បានណែនាំថា មុននឹងបើក រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិ របស់មូលដ្ឋានអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ និងតាមនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី របស់ក្រសួងទេសចរណ៍ លើមូលដ្ឋាននៃគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។
ម្យ៉ាងទៀត ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្ត បានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ របស់ក្រសួងទេសចរណ៍ ឲ្យបានម៉ឺងម៉ាត់។
ក្នុងរយៈពេលជិត ២ឆ្នាំ នៃការរាតត្បាតជំងឺកូវីដ-១៩កន្លងមកនេះ មានអាជីវកម្មជាច្រើន បានជួបប្រទះបញ្ហាប្រឈម និងខ្លះទៀតបានបង្ខំចិត្តបិទទ្វារអាជីវកម្មរបស់ខ្លួនតែម្ដង។ លើសពីនេះទៀត ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១មក គឺអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សាជាដើម បានផ្អាកដំណើរការនៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


