ព័ត៌មានជាតិ
ជនចាស់ជរា ១១០នាក់ ក្នុងខណ្ឌដូនពេញ ទទួលបានអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងមន្ដ្រីរាជការនៃរដ្ឋបាលខណ្ឌ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ មកប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលជាសមាជិក-សមាជិកាសមាគមន៍មនុស្សចាស់ ដែលមានជីវភាពក្រីក្រ សរុបចំនួន ១១០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមាន ភួយចំនួន ០១, អាវរងាចំនួន ០១ និងក្រមាចំនួន ០១ ។

តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាដរាប ជាពិសេសដោយសារការព្យាករអាកាសធាតុឃើញថា សីតុណ្ហភាពចុះត្រជាក់ចាប់ពីពេលនេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះ សម្ដេចតេជោ បានប្រគល់ដោយផ្ទាល់នូវសម្ភារៈដូចខាងលើមក ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ជាពិសេសចាស់ជរា ដែលអាចនឹងប៉ះពាល់ដល់សុខភាព ពេលអាកាសធាតុចុះត្រជាក់ ។

ក្នុងនោះផងដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងផ្ដាំផ្ញើសេចក្ដីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋ និងអុំពូមីងដែលជាចាស់ជរា ជាបុព្វបុរស នៃក្មេងជំនាន់ក្រោយ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ អុំពូមីងទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ផងដែរ ៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


