ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណនៅថ្ងៃទី១០ ខែមករាខាងមុខ
កំណាត់ផ្លូវពីបាត់ដំបង-សិរីសោភ័ណ ប្រវែងជាង ៨០ គីឡូម៉ែត្រ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវប្រវែង ៨៤,៧៤ គីឡូម៉ែត្រ នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ពីបាត់ដំបង-សិរីសោភ័ណ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១។

កំណាត់ផ្លូវជាតិលេខ ៥ (បាត់ដំបង-សិរីសោភ័ណ) នេះ សាងសង់ឡើងជាប្រភេទផ្លូវចាក់កៅស៊ូ (AC) កម្រាស់ ១៥ សង់ទីម៉ែត្រ និងពង្រីកទទឹងផ្លូវមាន ៤ គន្លង ២ គន្លងទៅ ២ គន្លងមក។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ ១៤៣ លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវនេះបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ ២០២០។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្ រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះការស្ថាបនាចែកជាបីផ្នែកធំៗ គឺផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាលដោយក្នុងនោះរួមមាន ៖ ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២ គន្លងទៅ ៤ គន្លង ទទឹង ២៣ ម៉ែត្រ ប្រវែង ៣០៤ គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូAC និងមានសួរច្បារកណ្តាល និងការសាងសង់ផ្លូវវាងក្រុងចំនួន ៥ ខ្សែ ប្រវែង ៦២ គីឡូម៉ែត្រមាន ៤ គន្លង ទទឹង ២៣ ម៉ែត្រ និងមានសួរច្បារនៅកណ្តាល ព្រមទាំងមានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី សរុប ៨០ កន្លែង។

ផ្លូវជាតិលេខ ៥ គឺជាផ្នែកមួយ នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រទេស ក្នុងមហាអនុតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ ផ្លូវជាតិលេខ ៥ នឹងមានតួនាទីកាន់តែសំខាន់៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


