ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ អ្នកចូលបរិភោគនៅហាងបឺហ្គឺរ Carls Jr ចាប់ពីថ្ងៃទី២៧វិច្ឆិកាដល់៥ធ្នូទើបជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថាបើគិតតាមបច្ចេកទេស គឺអ្នកដែលបានប៉ះពាល់បុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ដែលមានឆ្លងជំងឺកូវីដ១៩ផ្ទាល់និងប្រយោលក្នុងប្រហែលពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ប៉ុណ្ណោះ។ ចំណែកអ្នកដែលចូលទៅបរិភោគមុនថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០២០មិនជាប់ពាក់ព័ន្ធទេ។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋដែលបានចូលទៅបរិភោគអាហារនៅហាង Carl’s Jr Burger ទួលទំពូងបានចោទសួរថា តើចំពោះអតិថិជន ដែលបានចូលបរិភោគ អាហារនៅទីនោះ អាចប្រឈមខ្លាំង នៅចន្លោះពេលវេលាណា ឬថ្ងៃណាមួយព្រោះថាមានអ្នកខ្លះទៅហាងនោះនៅថ្ងៃទី ១៩ ខ្លះទៅទី២០ វិច្ឆិកាឆ្នាំ២០២០។
លោកស្រីនៅតែបន្តណែនាំនិងស្នើសុំអ្នកធ្វើចត្តាឡីស័កនៅផ្ទះទាំងអស់ សូមធ្វើឲ្យបានត្រឹមត្រូវជាទីបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយដាច់ខាតកុំចេញដើររហេតរហូត ឲ្យសោះ ហើយតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបើមានអាការៈប្រែប្រួល សុំហៅទៅលេខ១១៥។
លោកស្រីសូមជូនពរលោកអ្នកឲ្យជៀសផុតពីវីរុសចង្រៃនេះគ្រប់ៗគ្នា។ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី