ព័ត៌មានជាតិ
អាវុធហត្ថស្រុកថ្មពួកឃាត់ខ្លួនយុវជន៤នាក់ករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន
ខេត្តបន្ទាយមានជ័យ ៖ យុវជន៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ ធ្វើការឃាត់ខ្លួនក្នុងករណីប្រើប្រាស់និងចែកចាយគ្រឿងញៀននិងបញ្ជូនមកមូលដ្ឋានកងរាជ អាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរនៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋាន កង រាជអាវុធហត្ថស្រុកថ្មពួក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន២កូនថង់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ូតូចំនួន៣គ្រឿង។

លោកវរសេនីយ៍ត្រី ដុំ ចិត្រ បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានតាមទូរស័ព្ទពីប្រជា ពលរដ្ឋថាមាន យុវជន១ក្រុមកំពុងលក់ថ្នាំញៀននៅចំណុចភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនមានឈ្មោះ ទី១ ម៊ី យ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ទី២ឈ្មោះ ស្រឿន សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ទី៣ឈ្មោះ ញឿន គឹមហេង អាយុ ២៤ឆ្នាំ ធ្វើចំការ ស្នាក់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ទី៤ឈ្មោះ សំបូរ តៅមិញស៊ឺ ភេទប្រុស អាយុ១៥ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក។

ជនសង្ស័យទាំង៤នាក់ ក្រោយពីកម្លាំងជំនាញសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជា ទុកថ្នាំញៀនសំរាប់យកទៅលក់បន្តពិតប្រាកដមែន ។
ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បី រៀប ចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ ផងដែរ៕
អត្ថបទដោយ ៖ វ៉ាន់ ណាង

-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


