ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបងបង្កើតក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មបុគ្គលដែលបានចូលទន្ទ្រានដីព្រៃលិចទឹក
រដ្ឋបាលខេត្តបាត់ដំបង បានបង្កើតក្រុមការងារថ្នាក់ខេត្តចុះធ្វើអត្តសញ្ញាណកម្មមនុស្សដែលបានចូលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ក្នុងភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រៅពីធ្វើអត្តសញ្ញាណកម្មមនុស្សនេះ រដ្ឋបាលខេត្តបាត់ដំបង ក៏នឹងធ្វើអត្តសញ្ញាណកម្មដីនៅក្នុងតំបន់ទាំងនេះផងដែរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញបានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ហើយរកឱ្យឃើញឈ្មួញខិលខូចដែលបានបំផ្លាញសម្បត្តិរបស់រដ្ឋ និងសម្បត្តិធម្មជាតិ ដែលយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអនុវត្តបទបញ្ជាឱ្យបានម៉ត់ចត់។ ចំណែក ចំពោះដីនៅតំបន់៣ ត្រូវរឹបអូសដាក់ជាសម្បត្តិរដ្ឋទាំងអស់ និងធ្វើការដាក់បង្គោលព្រំដី កំណត់ព្រំប្រទល់តំបន់២ និងតំបន់៣ឱ្យបានច្បាស់លាស់។

របាយការណ៍របស់ក្រុមការងារអន្តរក្រសួងបានបង្ហាញថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គឺតំបន់៣ មានផ្ទៃដីចំនួន២០៦ ៩៥៣ហិកតា ស្មើនឹង៣១,៩៦% នៃផ្ទៃដីតំបន់ ៣ សរុបមានចំនួន២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណ ១២ ២២១ហិកតា និងមានប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ចំនួន ២ ៥១៤គ្រួសារ ស្ថិតនៅក្នុង ឃុំចំនូន ១៧ ក្នុងស្រុកទាំង៤។ ស្រុកទាំង៤នេះ គឺ ស្រុកសង្កែ មានឃុំចំនួន១០ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៦កន្លែង ស្នើ ១១៤,៥ហិកតា និងមានប្រជាពលរដ្ឋចំនួន ១៩៤៤គ្រួសារ។ ស្រុកថ្មគោល មានឃុំចំនួន១០ ក្នុងនោះ មានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៨កន្លែង ស្នើផ្ទៃដី ៣៨៦ហត និងមានប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។

ស្រុកមោងឫស្សី មានឃុំចំនួន៩ ក្នុងនោះមានឃុំ ៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ១១កន្លែង ស្នើផ្ទៃដី ២១៤,៧ហត និងមានប្រជាពលរដ្ឋចំនួន ១៩២គ្រួសារ។ រីឯ ស្រុកឯកភ្នំ មានឃុំចំនួន៧ ក្នុងនោះមានឃុំ ៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានតំបន់ទន្ទ្រានកាន់កាប់ ៤កន្លែង ស្នើផ្ទៃដី ៣ ០៥៣,២ហត និងមានប្រជាពលរដ្ឋចំនួន ៣០៩គ្រួសារ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


