Connect with us

ព័ត៌មានជាតិ

អប់រំ​មិន​ឲ្យ​ប្រើ​ដំរី​ដឹក​ភ្ញៀវ​ទេសចរ​រុក​ព្រៃ​នៅ​ខេត្ត​មណ្ឌលគីរី

បានផុស

នៅ

ទេសចរណ៍​​ជិះ​ដំរី​កម្សាន្ត​តាម​​​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី មាន​ការ​ថយចុះ​ជា​ផ្នែក​មួយ​រួមចំណែក​ដល់​ការ​ការពារ​និង​អភិរក្ស​សត្វព្រៃ​នៅ​ កម្ពុជា។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទេសចរណ៍​ជិះ​ដំរី​មាន​ការ​ពេញ​និយម​កន្លងទៅ ជា​ពិសេស​ភ្ញៀវ​បរទេស​ដែល​និយម​ជួល​ជិះ​ទៅ​ រុករក​ព្រៃ​ជ្រៅ ៗ។

ខេត្ត​មណ្ឌលគីរី​ជា​តំបន់​ព្រៃភ្នំ​ខ្ពង់រាប ហើយ​ដំរី​មាន​ការ​ចិញ្ចឹម​តាម​ភូមិ​របស់​បងប្អូន​ជនជាតិ​ភាគតិច​មួយ​ចំនួន។ យ៉ាង​ណា ក្រោយ​មាន​ការ​ចុះ​អប់រំ​ពី​អង្គការ​មួយ​ដែល​អភិរក្ស​សត្វ​ដំរី ​កុំ​ឲ្យ​ប្រើប្រាស់​សត្វ​ដំរី​បម្រើ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៀត ប្រជាជន​ក៏​យល់​ដឹង​ច្រើន​ហើយ​បាន​ចូលរួម​អភិរក្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​ការ​ប្រើប្រាស់​សត្វ​ដំរី​ដឹក​ភ្ញៀវ​ទេសចរលំហែ​ក្នុងព្រៃ​​មាន​ការ​ធ្លាក់​ចុះ ហើយ​បើ​មាន​ក៏​នៅ​ មាន​តិចតួច​ដែរ។

លោក​ងិន សុវិមាន​បញ្ជាក់ថា ជា​គោលការណ៍​មន្ទីរ​មិន​ធ្វើការ​ហាមឃាត់​ទេ គ្រាន់​តែ​ចុះ​ណែនាំ​កុំ​ឲ្យប្រើប្រាស់​សត្វ​ដំរី​ទៀត ដើម្បី​ការពារ​អភិរក្ស​សត្វ​កម្រនេះ។

“សត្វ​ដំរី​វា​ចាស់​ៗ​ណាស់​ទៅ​ ហើយ ហើយ​មន្រ្តី​បាន​ចុះណែនាំ​បង​ប្អូន​អ្នក​ភូមិ​ឲ្យ​បាន​យល់​ ទើប​បច្ចុប្បន្ននេះ​ក៏​មិន​សូវ​មានការ​ប្រើ​ដំរី​ដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ដូច​មុន​ទៀត​ដែរ​”។

បើ​តាម​លោក សុវិមាន បង​ប្អូន​នៅ​ តែ​អាច​រក​ចំណូល​ពី​ការ​ជួល​ដំរី​ដឹក​ភ្ញៀវ​ដើរកម្សាន្ត​តាម​ភូមិ តែ​​ចៀសវាង​ដឹក​​រុករក​តាម​​ព្រៃ​ជ្រៅ ៗ​ នាំ​ឲ្យ​ប៉ះពាល់​សុខភាព​សត្វដំរី។

ភ្ញៀវទេសចរ​បរទេស​​និយម​​កម្សាន្ត​លើ​ខ្នង​ដំរី ដែលមាន​ភូមិ​ពូ​តាំង និង​ភូមិ​ពូ​លូ​ង ក្នុងឃុំ​ពូ​លូ​ង ក្រុង​សែន​មនោ​រម្យ ដោយ​ជួលជិះកម្សាន្ត​​គយគន់​ទេសភាព​ តាម​​ព្រៃព្រឹក្សា​ឡើង​ចុះ​ជ្រលង​ភ្នំ និង ទឹកធ្លាក់នៅ​ ខេត្ត​ភាគឦសាននេះ។

នៅ ក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណ ពី៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី។ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្ស៊ាំ យកមកចិញ្ចឹមក្នុងស្រុក ដែលចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម