ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ចុះរុះរើសំណង់មិនរៀបរយ ដែល សង់លើដីរដ្ឋ ក្បែរដងព្រែកក្បាលរមាស
របងថ្មដ៏រឹងមាំ ដែលគេលួចរៀបចាក់គ្រឹះ នៅក្បែរដងព្រែកក្បាលរមាស ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំកងកម្លាំងចម្រុះចុះទៅរុះរើ និងយកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោមបង្គាប់បញ្ជា របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។
ប្រតិបត្តិការនេះ បានប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ដឹកនាំដោយលោក សេង សេរីបុត្រ អភិបាលរងខេត្តកំពត និងមានការចួលរួមពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីគ្រប់ជំនាញ។
ចំពោះប្រតិបត្តិការ ដឹកនាំកម្លាំងចម្រុះ រុះរើសំណង់មិនរៀបរយ ដែលសង់លើដីរដ្ឋនេះ លោក សេង សេរីបុត្រ អភិបាល រងខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន ដាច់ខាតត្រូវតែរុះរើសំណង់ខុសច្បាប់ ពិសេសសំណង់ដែលសង់រំលោភចូល ក្នុងដីរបស់រដ្ឋ ឬសំណង់ប៉ះពាល់ដីចំណីព្រែកជាដើម។
យ៉ាងណាក៏ដោយ ជុំវិញនឹងការរុះរើសំណង់ មិនស្របច្បាប់នៅជាប់ចំណី ព្រែកក្បាលរមាសនេះ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ក៏បានបញ្ជាក់ដែរថា ក្រោយពីទទួលបាននូវសេចក្តីរាយការណ៍ពីការចាក់ដី និងធ្វើរបងថ្មទន្ទ្រានយកដីរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខាងលើ លោកក៏បានបញ្ជាកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទៅហាមឃាត់ ឲ្យបញ្ឈប់សកម្មភាព។ ប៉ុន្តែម្ចាស់សំណង់ នៅតែបន្តលួចធ្វើ ទើបរដ្ឋបាលស្រុក បានចេញលិខិតជូនដំណឹងដល់ម្ចាស់សំណង់ ឲ្យរុះរើចេញចំនួន ៣លើកមកហើយ តែម្ចាស់សំណង់មានចេតនារឹងរូស ទើបអាជ្ញាធរប្រើធម៌ក្តៅបែបនេះ តែម្តង។
សូមបញ្ជាក់ថា របងថ្មដ៏រឹងមាំប្រវែងជាង ៥០០ម៉ែត្រ ស្ថិតជាប់ដងព្រែកក្បាលរមាស ក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានអាជ្ញាធរខេត្ត ដឹកនាំកម្លាំងចម្រុះរុះរើចេញ ដោយប្រើគ្រឿងចក្រចំនួន ៣គ្រឿង។ ជាមួយគ្នានេះ លោកអភិបាលស្រុកទឹកឈូ បានអះអាងថា ផ្នែកខ្លះនៃផ្ទៃដីនៅភូមិសាស្ត្រខាងលើ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ប៉ុន្តែចំពោះការចាក់ដី ឬធ្វើរបងនៅទីនេះ ម្ចាស់សំណង់មិនបានសុំច្បាប់ ពីរដ្ឋបាលដែនដីឡើយ។
ជាមួយនឹងចំណាត់ការដ៏ក្តៅនេះ មហាជនពិតជាមានការត្រកអរ ហើយសង្ឃឹមថា លោកអភិបាលខេត្តកំពតថ្មី ម៉ៅ ធនិន នឹងប្រើកណ្តាប់ដៃដែក បំបែកសំណុំរឿងក្ដីពាក់ព័ន្ធនឹងដីធ្លីធំៗ ជាច្រើនទៀត ជាពិសេសចាត់ការដល់ជនឆ្លៀតឱកាស ដែលលួចបន្លំ បំពារបំពានដីរបស់រដ្ឋបន្តទៀត៕
អត្ថបទ៖ សេង ណារិទ្ធ






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


