ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី៧ធ្នូនេះភ្នំពេញមានអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ជាង៧ពាន់នាក់
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះនៅរាជធានីភ្នំពេញ មានអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ជាង៧ពាន់នាក់ ក្នុងនោះមានចំនួន៣២នាក់តេស្តវិជ្ជមានកូវីដ១៩។

លោកវេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៧ធ្នូនេះថា ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិការហូតមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ យើងបានធ្វើតេស្តចំនួនជាង៧ពាន់នាក់ ក្នុងនោះមានតេស្តវិជ្ជាមានចំនួន៣២នាក់។ លោកបានបន្តទៀតថា ចំណែកអ្នកដែលរកមិនឃើញនៅដំណាក់កាលទី១ យើងតម្រូវឲ្យពួកគាត់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលភាគច្រើនធ្វើនៅតាមផ្ទះរបស់គាត់លើកលែងតែអ្នកនោះ មានការប៉ពាល់ផ្ទាល់ដែលយើងយកគាត់ទៅដាក់នៅមណ្ឌលសុខភាពចាក់អង្រែ និងនៅសណ្ឋាគារសុខា។

លោកបានបន្តទៀតថា«បើអ្នកមានលទ្ធភាពធ្វើចត្តាឡីស័ក នៅតាមផ្ទះគាត់ នៅតាមផ្ទះអ្នកណាអត់មានលទ្ធភាពផ្ទះគាត់ចង្អៀត មានសមាជិកច្រើនយើងអញ្ជើញគាត់មកធ្វើនៅអូតែសុខា»។
យ៉ាងណាក៏ដោយក្រសួងសុខាភិបាល នឹងធ្វើតេស្តដល់អ្នកពាក់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន៣លើក ដែលលើកទី១ បានធ្វើរួចហើយនៅថ្ងៃទី២៩និង៣០ខែវិច្ឆិកានិងលើកទី២ធ្វើនៅថ្ងៃទី៨ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលនឹងរៀបចំទីតាំងចំនួន៥កន្លែង សម្រាប់ធ្វើតេស្តនៅថ្ងៃស្អែករួមមាន ទី១. ផ្ទះសម្តេចពញាចក្រី ហេង សំរិន ធ្វើនៅវេលាម៉ោង៨ព្រឹក, ទី២. ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨ព្រឹក, ទី៣.នៅរដ្ឋសភាវេលាម៉ោង៩ព្រឹក, ទី៤. នៅអង្គភាពភីឡុតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡុតនិងក្រុមអង្គរក្សសម្តេចតេជោ វេលាម៉ោង៨ព្រឹក និងទី៥. នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលវេលាម៉ោង៧ព្រឹក។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សម្ដេច ស ខេង ណែនាំមន្ត្រីទាំងអស់ត្រូវធ្វើតេស្តរកកូវីដ-១៩ នៅព្រឹកនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


