Connect with us

ព័ត៌មានជាតិ

អគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃ​ទី២៣ ខែធ្នូនេះ​

បានផុស

នៅ

អគារ​រដ្ឋបាល នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៦-៨ មហាវិថី​ព្រះ​នរោត្តម ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិ​ស៊ី​ខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បញ្ចៀសចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ផ្លូវ​លេខ​១១០ កែង​មហាវិថី ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៣០ កែង​មហាវិថី​ព្រះ​នរោត្តម​) និង​ផ្លូវ​លេខ​១១៨ (​ចាប់ពី​ផ្លូវ​លេខ​៥១ ដល់​ផ្លូវ លេខ​១៩) និង​ផ្លូវ​លេខ​១២៦ (​ចាប់ពី​ផ្លូវ​លេខ​៥១ ដល់​មហាវិថី​ព្រះ​នរោត្តម​) នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ០៥:០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។​

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ០៦​និង​០០​នាទី​ព្រឹក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៦-៨ មហាវិថី​ព្រះ​នរោត្តម ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិ​ស៊ី​ខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ផ្លូវ​លេខ​១១០ កែង​មហាវិថី ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៣០ កែង​មហាវិថី​ព្រះ​នរោត្តម​) និង​ផ្លូវ​លេខ​១១៨ (​ចាប់ពី​ផ្លូវ​លេខ​៥១ ដល់​ផ្លូវ លេខ​១៩) និង​ផ្លូវ​លេខ​១២៦ (​ចាប់ពី​ផ្លូវ​លេខ​៥១ ដល់​មហាវិថី​ព្រះ​នរោត្តម​) នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ០៥:០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។​

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាបជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជាធម្មតា​វិញ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម