ព័ត៌មានជាតិ
ទោះផ្សារបើកឡើងវិញក៏ដោយ តែអាជីវករមួយចំនួន នៅបន្តលក់តាមផ្ទះ
បើពិនិត្យជារួម គឺគេសង្កេតឃើញបងប្អូនអាជីវករមួយចំនួនដែលធ្លាប់តែលក់ដូរក្នុងផ្សារជាយូរយារណាស់មកហើយ បែរជាមកលក់ដូរនៅតាមផ្ទះទៅវិញ។

តាមប្រភពពីបងប្អូនអាជីវករលក់ដូរ នៅផ្សារច្បារអំពៅ បានឲ្យដឹងថា មូលហេតុដែលពួកគាត់ងាកមកលក់ដូរអីវ៉ាន់នៅតាមផ្ទះបែបនេះ ព្រោះមានម៉ូយមកចាំទិញដល់ផ្សារខុសប្លែកពីមុនដែលម៉ូយគាត់លំបាកក្នុងការជញ្ជូនអីវ៉ាន់មកដាក់រថយន្តនៅឯក្រៅផ្សារ។


អាជីវករបានបញ្ជាក់ទៀតថា ចាប់តាំងពីមានកើតឡើងជំងឺដ៏កាចសាហាវកូវីដ១៩ នាព្រឹត្តិការណ៍២០កុម្ភៈមក ផ្សារច្បារអំពៅ ត្រូវបានបិទខ្ទប់មួយរយៈដោយសារទប់ស្កាត់ជំងឺឆ្លងនេះ។ ចំណែកបងប្អូនអាជីវករនាំគ្នាមកលក់អីវ៉ាន់តាមផ្ទះ និងទំនាក់ទំនងម៉ូយតាមរយៈទូរស័ព្ទឲ្យមកដោះដូរទំនិញ នៅតាមផ្ទះដោយបន្សល់ទុកតូបដែលមានក្នុងផ្សារឲ្យបិទទ្វារសិន នឹងរង់ចាំទៅលក់ក្នុងផ្សារវិញ ដ៏រាបណាជំងឺឆ្លងនេះ ត្រូវសាបរលាបឲ្យអស់សិន។ ចំពោះលទ្ធផលដែលបងប្អូនអាជីវករមកលក់ដូរតាមផ្ទះវិញនេះ គឺបានល្អប្រសើជាងលក់ដូរក្នុងផ្សារទៅទៀត ព្រោះអតិថិជនភាគច្រើនលោកមិនសូវចូលទៅក្នុងផ្សារដោយសារតែខ្លាចឆ្លងជំងឺកូវីដដ៏សាហាវនេះ។


ទាក់ទិនទៅនិងករណីនេះដែរ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានឲ្យដឹងថា ចំពោះបងប្អូនអាជីវករលក់ដូរក្នុងផ្សាររបស់លោក គឺមិនសូវមានបងប្អូនអាជីវករទៅលក់ដូរតាមផ្ទះនោះទេ ព្រោះជាផ្សារបន្លែ។ ប៉ុន្តែសព្វថ្ងៃនេះ អ្នកលក់ដូរបន្លែនៅក្រៅផ្សារច្រើនជាអ្នកមកពីចំងាយដែលជួលមុខផ្ទះប្រជាពលរដ្ឋលក់ដូរដូចជាផ្សារក្រមួនប៉ុណ្ណោះ។ ដោយឡែកផ្សារច្បារអំពៅ(លើ)វិញលោក គួច ចំណាន ផ្សារគ្រប់គ្រងផ្សារបានឲ្យដឹងថា ពិតជាមានបងប្អូនអាជីវករដែលធ្លាប់លក់ដូរក្នុងផ្សារងាកទៅលក់តាមផ្សារក្បែរៗផ្សារមែន ព្រោះពួកគាត់មានម៉ូយទៅទិញដល់ផ្ទះ។ ហើយកាលដែលបងប្អូនអាជីវករងាកទៅលក់ដូរតាមផ្ទះនោះគឺបន្ទាប់ពីបិទផ្សារមួយរយះខ្លី ខណៈដែលមានអ្នកជំងឺកូវីដចូលទៅទិញរបស់របរក្នុងផ្សារមកនោះ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


