Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជាប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

បានផុស

នៅ

ភ្នំពេញ៖ ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការសម្រេច​ជា​ឯក​ច្ឆ័​ន្ធ​របស់​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាលលើក​ទី​៤៣ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ដែល​ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រីនៅ​ថ្ងៃ​អនាគត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

   សារ​គាំ​ទ្រនេះ​បាន​លើកឡើងថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​ឥស្សរជន​វ័យក្មេង ជា​ថ្នាក់ដឹកនាំ​យុវជន និង​បញ្ញវន្ត​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​ពោរពេញ​ដោយ​សមត្ថភាព ទេពកោសល្យ និង​ភាពជា​អ្នកដឹកនាំ​ដ៏​ល្អប្រសើរ​ព្រមទាំង​មានគុណ​ធម៌ សុជីវធម៌ និង​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ដែល​តែង​ទទួលបាន​នូវ​ការគោរព​កោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ ឯកឧត្តម បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

 សារ​គាំទ្រ​បាន​បន្តថា យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ពិតជា​ឥស្សរជន​ដែល​សក្តិ​សមជា​អនាគត នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត ដើម្បី​បន្តវេន​ដឹកនាំ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាព​សង្គម និង​ជំរុញ​ការអភិវឌ្ឍ​ជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដើម្បី​សេខ​ក្តី​សុខ សុភមង្គល និង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប នាពេល​អនាគត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម