ព័ត៌មានជាតិ
សម្ដេច ស ខេង ណែនាំដល់អគ្គនាយកពន្ធនាគារ ហាមមិនឲ្យអ្នកទោស ប្រើប្រាស់ទូរស័ព្ទដៃក្នុងពន្ធនាគារ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ មិនត្រូវអនុញ្ញាតឲ្យអ្នកជាប់ទោស ប្រើប្រាស់ទូរស័ព្ទដៃឡើយ ព្រោះអាចកើតមានបញ្ហាណាមួយ ជាយថាហេតុ។ សម្តេចក្រឡាហោម ក៏បានណែនាំបន្ថែមដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវផ្ដាច់ទំនាក់ទំនងរវាងអ្នកជាប់ពន្ធនាគារ និងអ្នកនៅខាងក្រៅផងដែរ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចក្រឡាហោម បានរំលឹកថា តាមបទពិសោធន៍នាពេលកន្លងមក នៅតាមពន្ធនាគារមួយចំនួន ពិបាកគ្រប់គ្រង តាមរយៈដូចជា៖ យកបាយម្ហូប ផ្លែឈើ និងរបស់ផ្សេងៗ ទៀត ហើយលួចដាក់ទូរស័ព្ទក្នុងរបស់ទាំងនោះ។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា «ព្រោះជួនអី អ្នកនៅក្នុងពន្ធនាគារ បញ្ជាទៅលួច ទៅប្លន់ នៅខាងក្រៅ រួចហើយបញ្ជាទៅរកស៊ីគ្រឿងញៀន នៅខាងក្រៅទៀត បញ្ជាបានទូទាំងប្រទេសតាមទូរស័ព្ទ នៅណាក៏បញ្ជាបានដែរឲ្យតែមានសេវា ក្នុងគុកខេត្តកណ្ដាល ប៉ុន្ដែបញ្ជាដល់ស្វាយរៀង ព្រៃវែង កំពង់ចាម កោះកុង ជាដើម»។
សម្ដេចក្រឡាហោម បានបន្ថែមទៀតថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញ មិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពន្ធនាគារឡើយ។ ប៉ុន្ដែឲ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងថតសំឡេង ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ។ មិនតែប៉ុណ្ណោះសម្ដេចក្រឡាហោម បានណែនាំមន្រ្តីពន្ធនាគារ ត្រូវរៀបចំយ៉ាងណាធ្វើទៅតាមច្បាប់ ព្រោះមានក្រុមគ្រួសារ របស់អ្នកជាប់ពន្ធនាគារ មកសួរសុខទុក្ខ។ ដូច្នេះត្រូវតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត។
លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា «ត្រូវត្រួតពិនិត្យ កុំឲ្យប្រើប្រាស់ និងមិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទ ឬមិនឲ្យមានសេវាទូរស័ព្ទ។ ប៉ុន្ដែឲ្យប្រើជាមួយឪពុក-ម្ដាយ ដើម្បីសួរទុក្ខយើងជៀសមិនផុត យើងផ្ដាច់ ក៏មិនបានដែរ។ ប៉ុន្ដែយើងគ្រប់គ្រង ឲ្យគាត់និយាយអី្វទៅ ហើយថតសំឡេងទុក មិនមែនលុបបំបាត់សេរីភាពនោះទេ។ ប៉ុន្ដែយើងត្រូវតាមដាន បើខ្លាចបាត់សិទ្ធិ ក៏មិនកើតដែល ព្រោះយើងធ្វើដើម្បីការពារសិទ្ធិ»៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


