ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់ចូលក្នុងប្រតិទិន នូវថ្ងៃអបអរសាទរទិវាបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យដាក់ចូលក្នុងប្រតិទិនចាប់ពីឆ្នាំ ២០២២តទៅ នូវថ្ងៃអបអរសាទរទិវាបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ឬអបអរសាទរនៃនយោបាយឈ្នះ-ឈ្នះ នៅចំថ្ងៃទី ២៩ ខែធ្នូ។
ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងគ្រាដែលសម្ដេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០២២តទៅ សម្ដេចតេជោស្នើឲ្យមានការដាក់ក្នុងប្រតិទិន នៅថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ នូវការអបអរសាទរទិវាបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ឬអបអរសាទរនៃនយោបាយឈ្នះ-ឈ្នះ។ ប៉ុន្តែ មិនមានការអនុញ្ញាតឲ្យឈប់សម្រាកឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំចង់ស្នើឲ្យពិនិត្យថា យើងអាចដាក់ចូលទៅក្នុងប្រតិទិន ប៉ុន្តែមិនមែនជាការឈប់សម្រាកប្រចាំឆ្នាំទេ ឆ្នាំក្រោយ ចាប់ពីឆ្នាំក្រោយទៅ ការបោះប្រតិទិន ដាក់ថា អបអរសាទរទិវាបញ្ចប់សង្រ្គាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ឬអបអរសាទរនៃនយោបាយឈ្នះ-ឈ្នះ ដាក់ចូលទៅក្នុងហ្នឹង ហើយមិនចាំបាច់ឈប់សម្រាកអីទេ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការដាក់ចូលក្នុងប្រតិទិនយ៉ាងដូច្នេះ គឺដើម្បីឲ្យសាធារណជន ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ បានដឹងថា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ គឺជាថ្ងៃដែលប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាមទាំងស្រុង និងនាំមកនូវសន្តិភាព។
សូមជម្រាបថា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១នេះ គឺជាខួប ២៣ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាន នូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។
នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


