Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោកជំរុញឱ្យកម្លាំងមានសមត្ថកិច្ច ពង្រឹងការងារបម្រើពលរដ្ឋ និងសណ្ដាប់ធ្នាប់​នៅឆ្នាំ២០២២

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌទួលគោក​ បាន​ជំរុញ​ឱ្យកម្លាំង​មាន​សមត្ថកិច្ច ពិសេស​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ត្រូវ​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៤៥ និង​ផ្លូវ​លេខ​២៣០ នៅក្នុង​សង្កាត់​ផ្សារ​ដើម​គរ និង​សង្កាត់​បឹង​សាឡាង ខណៈដែល​កំណាត់ផ្លូវ​ទាំង​២​ខ្សែ​នេះ នៅតែមាន​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​មួយចំនួន រំលោភបំពាន​យក​ចិញ្ចើមផ្លូវ​សាធារណៈ​និង​ទ្រូងផ្លូវ​ដើម្បី​ធ្វើ​អាជីវកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជម្រុញ​បែបនេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ របស់​ក្រុមប្រឹក្សា​ខណ្ឌទួលគោក ក្រោម​អធិបតីភាពលោក ​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក និង​លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក តំណាងអោយ​លោក ​ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក​ នៅ​សាលាខណ្ឌ​ទួលគោក​។​

លោក ចាន់ បណ្ឌិត បាន​មានប្រសាសន៍​លើកឡើងថា អនុវត្តតាម​ការណែនាំ​របស់លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​គោក ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​បានល្អ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ ពិសេស​លើ​កំណាត់​ផ្លូវ​លេខ​២៤៥​និង​ផ្លូវ​លេខ​២៣០ នៅក្នុង​សង្កាត់​បឹង​សាឡាង និង​សង្កាត់​ផ្សារ​ដើម​គរ ​នៃ​ខណ្ឌទួលគោក ដោយសារតែ​ផ្លូវ​ទាំង​២​ខ្សែ​នេះ បងប្អូន​អាជីវករ​មួយចំនួន​នៅតែ​រំលោភ​យក​ទាំង​ចិញ្ចើម​និង​ទ្រូងផ្លូវ​ដើម្បី​ធ្វើ​អាជីវកម្ម​លក់ដូរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​យ៉ាងធ្ងន់ធ្ងរ​នូវឡើយ​។​

ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក លោក ​ម៉ែន សិរី ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ថ្លែង​ការកោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​អាជ្ញាធរ​ខណ្ឌទួលគោក ដែល​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​និង​ល្អប្រសើរ លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ លើ​ការផ្ដល់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ពិសេស ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ អាជ្ញាធរ​ខណ្ឌទួលគោក បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​ទប់ស្កាត់​នូវ​ជំងឺ​-១៩​នេះ​បាន​យ៉ាង​ល្អប្រសើរ រហូត​ឈានដល់​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ​ជា​ស្ថាពរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​ក៏​នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​និង កម្លាំង​មាន​សមត្ថកិច្ច​ចំណុះឱ្យ​រដ្ឋបាល​ខណ្ឌទួលគោក​ទាំងអស់ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​អោយ​អស់​លទ្ធភាព​បន្ថែមទៀត នៅ​ឆ្នាំ​២០២២​ខាងមុខនេះ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម