Connect with us

ព័ត៌មានជាតិ

KOICA បរិច្ចាគ​បរិក្ខារ​ពេទ្យ​សរុប​ជា​ថវិកា​ចំនួន ២,០០០ ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច

បានផុស

នៅ

​ការបរិច្ចាក​លើកទីមួយ​គឺ ‘Autoclave’ នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា និង​លើក​ទី​ពីរ​អាល់កុល ២៩ កាន ស្រោមដៃ​ពេទ្យ​ចំនួន 20,500 ខិត្តប័ណ្ណ​ការពារ​ជំងឺឆ្លង​ចំនួន 450​សន្លឹក និង​ខិត្តប័ណ្ណ​សម្រាប់​ជំងឺឆ្លង​ចំនួន 2,000​សន្លឹក ។

​លោក​វេជ្ជបណ្ឌិត លឹម ឃុន ប្រធាន​ស្រុក​ប្រតិបត្តិ​កំពង់ត្រឡាច មានប្រសាសន៍ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ KOICA និង Withhebron ដែល​បាន​ផ្តល់នូវ​សម្ភារៈ​ចាំបាច់​ដល់​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច​។ ។ ខ្ញុំ​គិតថា វា​នឹងមាន​ប្រយោជន៍​ច្រើន​ដល់​បុគ្គលិក​ពេទ្យ និង​អ្នកជំងឺ​ដែល​មក​មន្ទីរពេទ្យ​។ ប័ណ្ណប្រកាស និង​ខិត្តប័ណ្ណ​នឹងត្រូវ​ផ្តល់ជូន​ប្រជាជន​ដែល​មក​មណ្ឌល​សុខភាព​”​។

​ចំណែក​សម្ភារៈ​បរិក្ខារ​ពេទ្យ​លើក​ទី​៣ គឺ​ម៉ាស KF94 នៅ​ប្រទេស​កូរ៉េ ចំនួន ៥៧ ប្រអប់ (២៨,៤០៩ ម៉ាស​) ហើយនឹង​ធ្វើការ​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​កំពង់ត្រឡាច​ភ្លាមៗ ពេលមកដល់​កម្ពុជា​។​

​សម្រាប់​ពិធី​ប្រគល់​អំណោយ​នេះ ប្រធាន​គម្រោង WITHHEBRON មកពី​ប្រទេស​កូរ៉េ ដែល​សហការ​ជាមួយ KOICA បានមក​ទស្សនា និង​ធ្វើ​បទ​បង្ហាញ និង​កិច្ចប្រជុំ​សម្រាប់​ការចាប់ផ្តើម​គម្រោង​ឆ្នាំ ២០២២​។

​លោក​វេជ្ជបណ្ឌិត លឹម ឃុន បាន​និយាយថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​សហការ​ជាមួយ​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​សាធារណៈ និង VHSG (​ក្រុមគាំទ្រ​សុខភាព​ភូមិ​) នៅ​ឆ្នាំ ២០២២​ខាងមុខនេះ​។

​នៅ​ឆ្នាំក្រោយ ជំនួយ​នឹងត្រូវ​ពង្រីក​ដល់​មណ្ឌល​សុខភាព​សាធារណៈ​ចំនួន ១៥ ក៏ដូចជា​មន្ទីរពេទ្យបង្អែក ដើម្បី​ផ្តល់​ការផ្គត់ផ្គង់​ចាំបាច់ ដើម្បី​ការពារ​ជំងឺឆ្លង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម