Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២២ ៖ កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្មួលថ្មីចំនួន១៩៤ដុល្លារ

បានផុស

នៅ

ចាប់ពីខែមករា ឆ្នាំ២០២២នេះតទៅ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់ឈ្មួលថ្មីចំនួន១៩៤ដុល្លារ ដែលនឹងជួយធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ធ្នូនេះថា ក្រៅពី​ប្រាក់ខែគោលនេះ កម្មករនិយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត រួមមាន ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន៣ដុល្លារដល់១១ដុល្លារក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

លោកបានបន្តទៀតថា ជាមធ្យម កម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចពី ២១១ ដុល្លារដល់ ២២២ ដុល្លារ ក្នុងមួយខែ។ យ៉ាងណាក៏ដោយ លោកអាត់ ធន់ បានអំពាវនាវដល់រដ្ឋាភិបាលជួយទប់ស្កាត់ការដំឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេស ត្រីសាច់ អង្ករ និងគ្រឿងទេស ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ។ លោក ក៏បានណែនាំដល់កម្មករ កម្មការិនី ត្រូវចេះចាយវាយទៅតាមលទ្ធភាពនិងចំទិសដៅ កុំចាយវាយឥតប្រយោជន៍ ពោល គឺត្រូវចេះគិតគូរពីបញ្ហាសុខភាព ដោយបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីបំប៉នសុខភាពឱ្យបានល្អ និងកុំចាយត្បិតត្បៀតជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការងារប្រចាំថ្ងៃ។ លោកប្រធានសហភាពការងារកម្ពុជា ក៏បានអំពាវនាវដល់ថៅកែរោងចក្រផងដែរ គួរតែឲ្យកម្មករធ្វើការងារក្នុងកម្រិតមួយសមរម្យ និងផ្តល់ប្រាក់អត្ថប្រយោជន៍ឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មាន១៩២ដុល្លារប៉ុណ្ណោះក្នុងមួយខែ ខណៈឆ្នាំថ្មី២០២២ បានដំឡើងបន្ថែមដល់១៩៤ដុល្លារក្នុងមួយខែ៕

អត្ថបទ ៖ សំអឿន    

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម