ព័ត៌មានជាតិ
១២ខែឆ្នាំនេះក្រុមបឹ្រក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគ ១៦១ មានទំហំទឹកប្រាក់ជិត ៤ពាន់លានដុល្លារ
ក្រុមបឹ្រក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន១៦១គម្រោង ដោយគិតជាទំហំទឹកប្រាក់ប្រមាណជិត៤ពាន់លានដុល្លារអាមេរិក រយៈពេល ១២ខែ ឆ្នាំ ២០២១ គឺធ្លាក់ចុះចំនួន ៧៧គម្រោង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ គម្រោងវិនិយោគនេះ អាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន១០៩,៤១៣កន្លែង។

កាលពីឆ្នាំ២០២០ មានគម្រោងវិនិយោគចំនួន២៣៨គម្រោង ក្នុងនោះ ទំហំទុនវិនិយោគមានចំនួន ៨,២ពាន់លានដុល្លារ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងដែលបានអនុម័តរួចនោះ គឺការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២៥គម្រោង សរុបទុនវិនិយោគចំនួន ១.៩៧ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៦គម្រោង សរុបទុនវិនិយោគជាង ១.៩៨ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគលើផ្នែកកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១៤គម្រោង, គម្រោងវិនិយោគលើផ្នែកឧស្សាហកម្មមានចំនួន១៣៥គម្រោង, គម្រោងវិនិយោគលើផ្នែកទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀតមានចំនួន១០គម្រោង។
គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានបញ្ជាក់ថា នៅឆ្នាំ ២០២០ គម្រោងវិនិយោគចំនួន ២៣៨គម្រោងនេះ គឺថយចុះប្រមាណ ១២% ធៀប ឆ្នាំ២០១៩៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ស្ថានទូតរុស្ស៊ី ឆ្លើយមួយសំណួរ ដែលពិភពលោក ចង់ដឹងបំផុត ពាក់ព័ន្ធលោក ពូទីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផេនខេក ឆ្លងកាត់រឿងអ្វីខ្លះ មុនឈានដល់ចំណុចនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ចំណោទរឿងគប់ស្បែកជើង ទូតអាមេរិកមិនទាន់មានពាក្យពេចន៍ឆ្លើយតបសម្តេចតេជោទេ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
Mai Davika ប៉ះជាមួយតារាល្បីៗលំដាប់ពិភពលោក ក្នុងកម្មវិធីមួយនៅ អ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ស្ទើរគាំងបេះដូង ពេលទស្សនាការផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ចាំទេ អ្នកគប់ស្បែកជើងលើលោក George W. Bush ជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំ?